ម៉ាឡេស៊ី៖ បន្ទាប់ពីធើ្វដំណើរចាកចេញ ពីប្រទេសកម្ពុជា កាលពីម្សិលមិញ ពេលនេះខែ្សប្រយុទ្ធឆ្នើម របស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បានចូលរួមជាមួយក្រុម PAHANG FA ដែលស្ថិតក្នុងលីកកំពូលរបស់ប្រទេសម៉ាឡេស៊ី ជាផ្លូវការហើយ។

ព័ត៌មានបញ្ជាក់ជាផ្លូវការនេះ ត្រូវបាន វឌ្ឍនាកា ប្រកាសដោយខ្លួនឯង ដោយបានបង្ហោះរូបភាពក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ដោយបង្ហាញពីសកម្មភាពហ្វឹកហាត់ក្នុងក្លិបថ្មីរបស់គេ និងបានសរសេរខ្លឹមសារថា៖ «ខ្ញុំមានកិត្តិយសសូមជំរាបជូនពុកម៉ែ បងប្អូនអ្នកគាំទ្រខ្ញុំបាទទាំងអស់គ្នាថា ខ្ញុំបានចុះកិច្ចសន្យារួចរាល់រយៈពេលមួយឆ្នាំជាមួយក្លិប PAHANG FA របស់ប្រទេស MALAYSIA សូមពុកម៉ែ បងប្អូនអ្នកគាំទ្រទាំងអស់ជួយជាកំលាំងចិត្ត ដើម្បីអោយខ្ញុំបានទទួលជោគជ័យក្នុងអាជីពនៅទីនោះ សូមអរគុណ» ។

វឌ្ឍនាកា គឺជាកីឡាករទី៣ ហើយ ដែលផ្លាស់ទៅលេងនៅលីកកំពូលម៉ាឡេស៊ី ក្រោយកីឡាករ ធារី ចន្ថាប៊ីន និងកីឡាករ កែវ សុខផេង បានផ្លាស់ទៅប្រកបអាជីពនៅទីនោះ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅ៕  

វឌ្ឍនាកា ប្រកាសពីការចូលរួមជាមួយក្លិប PAHANG FA ជាផ្លូវការ
ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]