យោងតាមប្រភពពត៌មានពី គេហទំព័រ EMIRATES បានអោយដឹងថា មានករណីឃាតកម្ម មួយបានកើតឡើងនៅឯសហរដ្ឋអាមេរិក រដ្ឋ Ohio ដោយសារតែ បុរសបីនាក់ត្រូវបានសម្លាប់។

ប្រភពពត៌មានបានអោយដឹងថា ឃាតករ រូបនេះឈ្មោះ Brogan Rafferty អាយុ ១៧ឆ្នាំ ជាជនដៃដល់ ដែលបានរៀបចំគំរោងការបោកបញ្ឆោត ធ្វើជាផ្តល់ឱកាសការងារ ហើយ ក៏សម្លាប់ពួកគេចោល ដែលមានបុរសចំនួន ៣នាក់ ជាជនរងគ្រោះ ក្នុងអំពើឃាតកម្មនេះ។

យ៉ាងណាមិញ ឃាតករវ័យក្មេងរូបនេះ បានសង្ឃឹមថានឹងមានការសំរាលទោសដល់រូបគេ ក្រោយពីការកាត់សេចក្តី ត្រូវបានពន្យាពេល ហើយតាមការអោយដឹង គឺជនល្មើស អាចនឹងត្រូវកាត់ទោសអោយជាប់គុក អស់មួយជីវិត ដោយគ្មានការដោះលែងឡើយ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីនេះ?

ក្រុមគ្រួសារជនរងគ្រោះ

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]