ពពួកប៉ារ៉ាសិត ឬគេហៅថាសត្វល្អិតក្នុងពោះវៀនដូចជា ដង្កូវ អៀន តេញ៉ា ដែលតោងជាប់នឹងពោះវៀន អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពដូចជា ធ្វើឱ្យរាងកាយរបស់អ្នកមិនអាចស្រូបយកជីវជាតិពីចំណីអាហារ ធ្វើឱ្យអ្នកស្គមស្គាំង ហត់នឿយ  អស់កម្លាំង ញ៉ាំយ៉ាងណាក៏មិនធាត់ ពេលខ្លះក៏មានអាការចុកពោះ ឬពោះឡើងប៉ោង រោគរូស និងឡើងអាលែក្ស៊ីស្បែកក៏មាន។

ការប្រើប្រាស់ឱសថមួយចំនួន បើទោះជាអាចទម្លាក់សត្វល្អិតនោះក៏ពិតមែន តែការប្រើប្រាស់ឱសថច្រើនហួសហេតុពេកក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ។

ដូច្នេះហើយ បានជាថ្ងៃនេះយើងនឹងលើកយក វិធីបែបធម្មជាតិដែលអាចជួយបញ្ចុះពពួកសត្វល្អិត ពីរាងកាយរបស់អ្នកបាន ហើយប្រសិទ្ធភាពក៏មិនចាញ់ថ្នាំបែបវិទ្យាសាស្ត្រដែរ៖

# ការ៉ុត

អ្នកប្រហែលជាភ្ញាក់ផ្អើល នៅពេលដែលដឹងថា ការ៉ុតអាចទម្លាក់សត្វល្អិតក្នុងពោះវៀនបាន។ ដោយគ្រាន់តែអ្នកទទួលទានមើមការ៉ុតទាំងនៅឆៅ ២មើមជារៀងរាល់ព្រឹក នៅពេលពោះទទេមិនទាន់ទទួលទានអ្វីសោះនោះ សត្វល្អិតចង្រៃទាំងឡាយ ប្រាកដជាត្រូវបានកម្ចាត់ចោលជាមិនខាន។ មិនតែប៉ុណ្ណោះ ការ៉ុតថែមទាំងជំនួយដល់កែវភ្នែករបស់អ្នកផងដែរ។

ចំណាំ៖ កុំភ្លេចយកមើមការ៉ុត លាងទឹកឱ្យស្អាតផង មុននឹងទទួលទានទាំងឆៅ។

ទទួលទានមើមការ៉ុតទាំងនៅឆៅ ២មើមជារៀងរាល់ព្រឹក នៅពេលពោះទទេមិនទាន់ទទួលទានអ្វីសោះនោះ សត្វល្អិតចង្រៃទាំងឡាយ ប្រាកដជាត្រូវបានកម្ចាត់ចោលជាមិនខាន

# ទឹកបន្លែស្រស់ៗ

ការទទួលទានទឹកបន្លែស្រស់ៗ ត្រូវបានគេដឹងថាមានសារធាតុចិញ្ចឹមសំខាន់ៗដែលមានប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាងណាស់ អាចជួយធ្វើឱ្យអ្នកមានសុខភាពល្អ សម្អាតសសៃឈាម ថែមទាំងអាចបណ្តេញជាតិពុលពីក្នុងខ្លួន និងសត្វល្អិតពីក្នុងពោះវៀនផងដែរ។ 

អ្នកអាចយកបន្លែស្រស់ៗ ដូចជា៖ មើមការ៉ុត បន្លែ Celery (រកបាននៅផ្សារទំនើប) ស្ពៃខ្មៅ Spinach និងផ្លែត្រសក់ ទៅកិន ឬក្រឡុក ហើយទទួលទានភេសជ្ជៈនេះទាំងស្រស់ៗ​ និងឆៅតែម្តង។ ធ្វើបែបនេះពពួកសត្វល្អិតប្រាកដជាត្រូវបានបំផ្លាញចោលពីរាងកាយរបស់អ្នកជាមិនខាន។

អ្នកអាចយកបន្លែស្រស់ៗ ដូចជា៖ មើមការ៉ុត បន្លែ Celery (រកបាននៅផ្សារទំនើប) ស្ពៃខ្មៅ Spinach និងផ្លែត្រសក់ ទៅកិន ឬក្រឡុក ហើយទទួលទានភេសជ្ជៈនេះទាំងស្រស់ៗនិងឆៅតែម្តង

# ប្រេងអូលីវ

ប្រេងអូលីវ មានជាតិប្រេងដែលអាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារមានជាតិរំអិល អាចមានលទ្ធភាពសម្លាប់ពពួកសត្វល្អិតនៅក្នុងពោះវៀនបានដោយប្រើរយៈពេលខ្លីតែប៉ុណ្ណោះ។ ដោយគ្រាន់តែអ្នកទទួលទានប្រេងអូលីវសុទ្ធប្រមាណជា ​១ស្លាបព្រា​ ទៅ២ស្លាបព្រាបាយ នៅពេលពោះទទេ។

គ្រាន់តែអ្នកទទួលទានប្រេងអូលីវសុទ្ធនៅពេលពោះទទេ

វិធីម្យ៉ាងទៀត ​អ្នកអាចលាយប្រេងអូលីវ ជាមួយស្លឹកជីរត្រចៀកជ្រូក (Oregano) ដែលបុករួច បន្ថែមជាមួយទឹកឃ្មុំបន្តិច ហើយក្រឡុកឱ្យហ្មត់។ ចាំយកទឹកមកទទួលទានក្នុងមួយថ្ងៃ ២ដងដើម្បីកម្ចាត់ពពួកសត្វល្អិតផង ថែមទាំងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អផងដែរ។

លាយប្រេងអូលីវ ជាមួយស្លឹកជីរត្រចៀកជ្រូក (Oregano) ដែលបុករួច បន្ថែមជាមួយទឹកឃ្មុំបន្តិច ហើយក្រឡុកឱ្យហ្មត់

# ខ្ទឹមស

ខ្ទឹមស​ ជាឱសថបែបធម្មជាតិដែលមានសារធាតុអុកទីប៊ូយ៉ូទិកពីធម្មជាតិដែលអាចប្រឆាំងនឹងការឈឺចាប់ ហើយថែមទាំងអាចកម្ចាត់ពពួកសត្វល្អិតនៅក្នុងពោះវៀន និងជំនួយសុខភាពទូទៅជាច្រើនមុខផងដែរ។ ការទទួលទានខ្ទឹមសឆៅ  ៣គ្រាប់ក្នុងមួយថ្ងៃអាចបញ្ចុះពពួកសត្វល្អិតបាន។ 

ការទទួលទានខ្ទឹមសឆៅ ៣គ្រាប់ក្នុងមួយថ្ងៃអាចបញ្ចុះពពួកសត្វល្អិតបាន

វិធីម្យ៉ាងទៀត គ្រាន់តែយកខ្ទឹមស ២ ទៅ ៣កំពិស បកសម្បក ឬដំឱ្យបែកសិនក៏បាន រួចលាយជាមួយនឹងប្រេង Sasame (Sasame Oil អាចរកបាននៅផ្សារទំនើប) ក្នុងបរិមាណសមល្មម រួចក្រឡុកឱ្យហ្មត់ ​សឹមយកវាទៅដាំឱ្យពុះ។ បន្ទាប់មកអ្នកអាចទទួលទានទឹកមួយនេះ មួយថ្ងៃ ២ ទៅ ៣ដង ដើម្បីបញ្ចុះសត្វល្អិតពីក្នុងពោះវៀន៕ 

យកខ្ទឹមស ២ ទៅ ៣កំពិស បកសម្បក ឬដំឱ្យបែកសិនក៏បាន រួចលាយជាមួយនឹងប្រេង Sasame (Sasame Oil អាចរកបាននៅផ្សារទំនើប) ក្នុងបរិមាណសមល្មម រួចក្រឡ្ុកឱ្យហ្មត់ ​សឹមយកវាទៅដាំពុះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]