អង់គ្លេស៖ បើទោះបីជាក្លិប Manchester City មិនទាន់ស្គាល់រសជាតិបរាជ័យ ក្នុងក្របខណ្ឌ English Premier League ក៏ពិតមែន ប៉ុន្តែរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក Pep Guardiola ហាក់បីដូចជាមិនសូវពេញចិត្ត ទៅនឹងទម្រង់លេង របស់គូបដិបក្ខខ្លួនឡើយ។ នេះក៏ដោយសារតែ ពួកគេតែងលេងស៊ីម៉ោង ហើយថែមទាំងមិនសូវប្រឹង ដណ្តើមបាល់ពីក្រុមខ្លួនទៀតផង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ គ្រូបង្វឹកវ័យ ៤៩ឆ្នាំរូបនេះ ក៏បានធ្វើការលើកសរសើរដល់ក្រុមតោខៀវ Chelsea និងក្រុមមាន់ខ្នាយមាស Tottenham Hotspur មិនដាច់ពីមាត់ ក៏ព្រោះតែក្រុមទាំងពីរនេះ តែងតែព្យាយាមលេងបាល់បានច្រើន និងមិនអង្គុយរង់ចាំឲ្យគូបដិបក្ខរបស់ពួកគេ ធ្វើការគ្របសង្កត់បានឡើយ។

បើយោងទៅតាមសម្តីរបស់លោក Pep Guardiola គេជឿជាក់ថា គ្រូបង្វឹករូបនេះ ហាក់បីដូចជា មានអារម្មណ៍ធុញទ្រាន់យ៉ាងខ្លាំង នៅពេលដែលដៃគូប្រកួតរបស់ខ្លួន មិនព្យាយាមលេងឲ្យអស់ពីសមត្ថភាព។

គួរបញ្ជាក់ផងដែរថា នៅចុងសប្តាហ៍នេះ វេលាម៉ោង ១២និង៣០នាទី យប់ថ្ងៃសៅរ៍ឆ្លងចូលថ្ងៃអាទិត្យ ក្រុម Manchester City នឹងធ្វើការបើកកីឡដ្ឋានរបស់ខ្លួន ដើម្បីស្វាគមន៍ក្រុម Tottenham Hotspur សម្រាប់ការប្រកួតក្របខណ្ឌ English Premier League សប្តាហ៍ទី១៨ផងដែរ ៕ 

លោក Pep Guardiola
ក្លិប Manchester City
ក្លិប Chelsea
ក្លិប Tottenham Hotspur

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]