ភ្នំពេញ៖ សង្គមបច្ចុប្បន្ន នារីដែលរៀបការមានស្វាមី តែងតែមានកង្វល់ពីរឿងគ្រួសារ ខាងប្ដី បារម្ភខ្លាចគ្មានភាព ចុះសម្រុង ពិសេសជាមួយម្ដាយក្មេក។ ហើយក៏កម្រមាន ឪពុកម្ដាយក្មេកណា មកសួរនាំកូនប្រសារមុនណាស់ ។ 

ប៉ុន្តែ ចំពោះតារាពហុជំនាញអ្នកនាង ទូច ស្រីល័ក្ខ នេះវិញ ពិតជាសំណាង ដែលទទួលបាន ការផ្ដល់ភាពកក់ក្ដៅបែបនេះ ពីគ្រួសារខាងប្ដី។

ជាក់ស្ដែង មុននេះមិនបន្តិច កូនប្រសារស្រីរូបនេះ បានបង្ហោះសារ បង្ហាញពីអារម្មណ៍រំភើបចិត្តពេក ក្រោយពេលឪពុកម្ដាយក្មេក សុខចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួន ដោយធ្វើដំណើររាប់រយគីឡូ មកជួបសួរសុខទុក្ខ អ្នកនាងនិងស្វាមី ព្រមទាំងចៅប្រុសជាទីស្រលាញ់ ទាំងដែលលោកទាំងពីរ មានវ័យជរាខ្លាំងណាស់ទៅហើយ ។

ទង្វើមួយនេះ បានធ្វើឲ្យតារាស្រី ដែលពោរពេញដោយសមត្ថភាព រូបនេះ សប្បាយចិត្ត ហើយក៏មិននឹកស្មានថា អ្នកមានគុណទាំងពីរ ពិតយកចិត្តដាក់ជាមួយនាង មិនខុសពីកូនបង្កើត នោះឡើយ៕ 

តារាពហុជំនាញអ្នកនាង ទូច ស្រីល័ក្ខ និងកូនប្រុស
តារាពហុជំនាញអ្នកនាង ទូច ស្រីល័ក្ខ និងកូនប្រុស
តារាពហុជំនាញអ្នកនាង ទូច ស្រីល័ក្ខ និងគ្រួសារ
តារាពហុជំនាញអ្នកនាង ទូច ស្រីល័ក្ខ
តារាពហុជំនាញអ្នកនាង ទូច ស្រីល័ក្ខ និងគ្រួសារឪពុកម្ដាយក្មេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ