កូរ៉េខាងត្បូង៖ នឹកស្មានមិនដល់ ថានារីជនជាតិកូរ៉េដ៏ស្រស់ស្អាតម្នាក់ សុខចិត្ត​កោរ​សក់របស់ខ្លួន ក្រោយពីនាងបានចាញ់ការភ្នាល់គ្នាមួយ លើបណ្តាញអុីនធឺណេត។ 

នាង BJ Narum

នាងត្រូវបានគេស្គាល់ថា BJ Narum បានចូលរួមក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញមួយលើបណ្តាញអុីនធឺណេត ជាមួយនឹងបុរសម្នាក់ មានឈ្មោះថា BJ Cheolgu ដែលពួកគេទាំងពីរនាក់បានភ្នាល់គ្នា បើនរណាញុាំអាហារអស់មុនគេ អ្នកហ្នឹងជាអ្នកឈ្នះ។

លោក BJ Cheolgu

អាហារទាំងនោះ រួមមានដូចជាស៊ុតឆៅចំនួន ៣០ គ្រាប់ គាវ ៦០ ដុំ ព្រមទាំងនំពងទា (castella) ចំនួន ២០ ដុំថែមទៀត ដោយលក្ខខណ្ឌតម្រូវឲ្យអ្នកដែលញុាំក្រោយគេ (អ្នកចាញ់) ត្រូវទទួលពិន័យ។

នាង BJ Narum

ក្នុងការប្រកួតមួយនេះ ស្រីស្អាត BJ Narum ជាអ្នកចាប់ផ្តើមញុាំមុនគេ ដោយប្រើពេលវេលាសរុបប្រមាណ ១៦ នាទី ៥២ វិនាទី ទម្រាំញុាំអស់អាហារលើតុ។

ទោះយ៉ាងណា ដៃគូប្រកួតរបស់នាង គឺលោក BJ Cheolgu បានធ្វើឲ្យនាងចាញ់ដោយមិនអាចអាចប្រកែកបាន ដែលលោកចំណាយពេលញុាំអាហារទាំងអស់នោះ ឲ្យអស់ លឿនជាងនាងដល់ទៅ ៥ វិនាទី។ 

លោក BJ Cheolgu

ដោយដឹងខ្លួនចាញ់ BJ Narum បានសម្រេចចិត្តចិត្តធ្វើនូវរឿងមួយ គឺនាងបានយកកន្ត្រៃ មកកាត់សក់ខ្លួនឯងភ្លាមៗតែម្តង ហើយបាន “Live” វាតាមបណ្តាញ​អុីនធឺណេត។ 

នាង BJ Narum កាត់សក់ខ្លួនឯង

ព្រោះមិនអាចធ្វើរឿងមួយនេះដោយខ្លួនឯងបាន នាងបានពឹងមិត្តសម្លាញ់ម្នាក់ ជួយកាត់សក់ឲ្យនាង ដែលលទ្ធផលធ្វើឲ្យរូបនាងភ្ញាក់ផ្អើលជាខ្លាំង ដែលពីមុនមកធ្លាប់តែជានារីសក់ខ្លីរូបស្រស់ កែប្រែជាមនុស្សម្នាក់ផ្សេងទៀត សឹងតែក្បាលត្រង៉ោល៕ 

នាង BJ Narum និងមិត្តភក្តិ
នាង BJ Narum ស្ទើរតែក្បាលត្រង៉ោល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]