បរទេស៖ ខែ្សបម្រើ Mesut Ozil អាចនឹងផ្លាស់មកក្រុមបិសាចក្រហម Manchester United ជំនួសការទៅលេងនៅ Barcelona ប្រសិនបើរូបគេសម្រេចចាកចេញពី Arsenal មែននោះ។

គ្រូបង្វឹក Arsene Wenger បានបញ្ជាក់ក្នុងសប្ដាហ៍នេះថា ក្រុមកាំភ្លើងធំ កំពុងពិភាក្សាជាមួយ Ozil ជុំវិញការបន្ដកិច្ចសន្យាថ្មី ខណៈដែលកិច្ចសន្យាចាស់របស់គេនឹងត្រូវផុតនៅបំណាច់រដូវកាលនេះ។  

Mesut Ozil

កិច្ចសន្យាថ្មីដែលក្រុម Arsenal ផ្ដល់ឲ្យកីឡាករជម្រើសជាតិអាល្លឺម៉ង់នេះ គឺរួបគេនឹងទទួលបានថ្លៃនឿយហត់ ក្នុង១សប្ដាហ៍ចំនួន ២៣៥០០០ផោន (ជាង ៣១ម៉ឺនដុល្លារអាមេរិក) ប៉ុន្ដែត្រូវបានសាមីខ្លួនបដិសេធ ខណៈពាក្យចចាមអារ៉ាមកាន់តែបន្ដកើតមានឡើង ថារូបគេកំពុងសម្លឹងមើលក្រុម Manchester United ជាគោលដៅរបស់គេបន្ទាប់។

បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា Ozil ចង់បានថៃ្លនឿយហត់យ៉ាងហោចណាស់ក៏ ៣០ម៉ឺនផោន (៤០ម៉ឺនដុល្លារ) ស្របពេលដែលលោក Jose Mourinho ក៏កំពុងតាមដានស្ថានភាព របស់កីឡាកររួបនេះផងដែរ។

ប្រសិនបើកីឡាករវ័យ២៩ឆ្នាំ ផ្លាស់មក Man Utd នោះលោក Jose Mourinho និង Ozil នឹងធើ្វការជាមួយគ្នាម្ដងទៀត ត្បិតអ្នកទាំងពីរធ្លាប់ជាគ្រូ និងសិស្សពេលនៅ Real Madrid៕  

Ozil និង Mourinho កាលធើ្វការជាមួយគ្នានៅ Real Madrid
Mesut Ozil
Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]