(ភ្នំពេញ)៖ តារាសម្ដែងស្រី មុខមូលក្រឡង់ដូងដួងខែ កញ្ញា ម៉ៅ គីមធីតា ដែលត្រូវបានទស្សនិកជនស្គាល់ថា នាងគឺជា តារាសម្ដែងវ័យក្មេងមួយដួង ដែលកំពុងមានភាពលេចធ្លោរ ក្នុងវិស័យសិល្បៈ ខណៈបច្ចុប្បន្នទីផ្សារសិល្បៈរបស់នាង ហាក់ស្ទុះឡើងជាបណ្ដើរៗ។ ថ្មីៗនេះ ស្រីស្រស់ ម៉ៅ គីមធីតា ស្រាប់តែទទួលតំណែងជាតួឯក លើកដំបូងក្នុងរឿង «ផ្ទះចុងភូមិ» របស់ផលិតកម្ម មហាហង្ស ខណៈបទពិសោធន៍សម្ដែងជាតួឯករបស់នាង ពុំធ្លាប់ឆ្លងកាត់ឡើយ។

យ៉ាងណាមិញ នេះគឺជាលើកដំបូងហើយ ដែលតារាស្រីវ័យក្មេងរូបនេះ សម្ដែងជាតួឯក ទោះបីជាបទពិសោធនៅមានកម្រិតក្ដី ប៉ុន្ដែនាងមានសង្ឃឹមយ៉ាងមុតមាំថា ទស្សនិកជននឹងគាំទ្រស្នាដៃសម្ដែង របស់នាង។

ក្នុងឱកាសពិធីក្រុងពាលីរឿង «ផ្ទះចុងភូមិ» កញ្ញា ម៉ៅ គីមធីតា បានថ្លែងប្រាប់ស់គេហទំព័រ Khmer Talking ថា «ចាសបង! ក្នុងរឿងថ្មីរបស់ផលិតកម្មមហាហង្ស ដែលមានចំណងជើថថា «ផ្ទះចុងភូមិ» នេះ ខ្ញុំគ្រងតំណែងជាតួឯក ដែលមានចរិតស្រឡាញ់ម៉ាក់ ក៏ដូចជាស្រឡាញ់បងប្រុស និងមានខ្មោចចូលសណ្ឋិតផងដែរ។ ខ្មោចចូលហ្នឹង.. គឺមានកាចស្លូត ហើយមួយទៀត គឺមានភាពស៊ិចស៊ីកំប្លែងៗ ខណៈនេះជាលើកទី១ហើយ ដែលខ្ញុំសម្ដែងជាតួអង្គឯក»។

ស្រីស្រស់ ម៉ៅ គីមធីតា បានបន្តថា «ទោះបីជាខ្ញុំបានតំណែងជាតួឯក ប៉ុន្ដែបទពិសោធន៍របស់ខ្ញុំ គឺនៅខ្វះខាតច្រើន ព្រោះខ្ញុំទើបតែចូលសិល្បៈ ចឹងខ្ញុំត្រូវរៀនពីរៀមច្បង មើលការសម្ដែងរបស់គាត់ និងជួយឲ្យគាត់ពន្យល់ខ្ញុំជាដើម»។

គួរបញ្ជាក់ផងដែរថា កញ្ញា ម៉ៅ គីមធីតា សម្ដែងជាតួឯកជាមួយ នាយ គ្រឿន ដែលខ្សែភាពយន្តនេះ គឺជារឿងបែបកំប្លែង ខ្មោច រន្ធត់ ស្នេហា ព្រាត់ប្រាស អាថ៌កំបាំង និយាយពីការសាងអំពើអាក្រក់ ការសងសឹងរបស់ខ្មោច ដែលស្លាប់ទៅទាំងមិនអស់ចិត្ត អបិយជំនឿ និងជំនឿលើព្រះពុទ្ធសាសនា៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]