អង់គ្លេស៖ ទារកមួយមានឈ្មោះ Vanellope Hope Wilkins កើតមកមានបេះដូងនៅខាងក្រៅខ្លួន  ថែមទាំងគ្មានឆ្អឹងសន្ទះទ្រូងថែមទៀត។ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា មូលហេតុដែលទារកម្នាក់នេះមានបេះដូងនៅខាងក្រៅខ្លួនបែបនេះ ព្រោះគេមានផ្ទុកជំងឺដ៏កម្រម្យ៉ាងដែលមានឈ្មោះថា Ectopia Cordi។ គ្រប់ទារកដែលកើតជំងឺនេះ ពួកគេត្រូវមានបេះដូងនៅខាងក្រៅខ្លួន ហើយពួកគេកម្រនឹងមានជីវិតរស់រានណាស់។

ជាសំណាងមួយដ៏ល្អសម្រាប់ទារករូបនេះ ព្រោះក្រោយពីទទួលបានការវះកាត់អស់រយៈពេល ៣ដង ដាក់បញ្ចូលបេះដូងទៅក្នុងទ្រូងរួចរាល់មក  គេអាចមានជីវិតរស់រានដូចមនុស្សធម្មតាបាន។

រូបភាពទារកនៅពេលវះកាត់បញ្ចូលបេះដូងរួចរាល់

យោងតាមប្រភពបានឲ្យដឹងថា Vanellope Hope Wilkins គឺជាទារកដែលកើតមិនគ្រប់ខែឡើយ។ ដើម្បីបង្កើតគេមកបាន ក្រុមគ្រូពេទ្យត្រូវធ្វើការវះកាត់យកនាងចេញពីផ្ទៃម្តាយ។  នៅពេលយកនាងចេញមកភ្លាម ក្រុមគ្រូពេទ្យប្រចាំនៅទីក្រុង Leicester នៃចក្រភពអង់គ្លេស បានយកទារករូបនេះទៅដាក់ក្នុងថង់ប្លាស្ទិកមួយដែលមានអនាម័យខ្ពស់ ហើយធ្វើការវះកាត់ដើម្បីដាក់បញ្ចូលបេះដូងរបស់នាងទៅក្នុងទ្រូងវិញ។

រូបភាពទារកនៅពេលកើត

លោក Frances Bu’Lock ដែលជាគ្រូពេទ្យជំនាញផ្នែកវះកាត់បេះដូងកុមារ បានរៀបរាប់ថា៖

វាមានយុទ្ធសាស្រ្តជាច្រើនដែលយើងអាចប្រើប្រាស់ ដើម្បីធ្វើការដាក់បញ្ចូលឆ្អឹងការពារទៅក្នុងខ្លួនរបស់នាង ដែលយុទ្ធសាស្ត្រទាំងនោះមានដូចជា ការប្រើប្រាស់ថង់ប្លាស្ទិក ឬក៏ប្រើប្រាស់សរីរាង្គធម្មជាតិណាមួយដែលអាចលូតលាស់ជាមួយនាងបាន។ ជំងឺដ៏កម្រមួយនេះគឺមិនងាយកើតមានឡើយ ក្នុងចំណោមទារក ១ លាននាក់ វាកើតមានលើទារកតែ ៨ នាក់ប៉ុណ្ណោះ។ ហើយភាគច្រើន ទារកដែលកើតជំងឺនេះគឺត្រូវស្លាប់នៅក្នុងពោះ ឬក៏ត្រូវស្លាប់ទៅវិញក្នុងរយៈពេល ៣ថ្ងៃក្រោយ ពេលដែលគេកើតមក។

ដោយឡែក សហរដ្ឋអាមេរិកវិញ មានទារកប៉ុន្មាននាក់ដែរ ដែលអាចរស់រានមានជីវិតពីជំងឺមួយនេះ ដែលពួកគេទាំងនោះរួមមាន Audrina Cardenas ដែលកើតនៅក្នុងរដ្ឋ តិចសាស់ ក្នុងឆ្នាំ ២០១២។

រូបភាពទារកនៅពេលកើត

គួររបញ្ជាក់ផងដែរថា ទារក Vanellope Hope Wilkins ត្រូវបានគេជឿជាក់ថា ជាទារកដំបូងអង្អស់នៅក្នុងចក្រភពអង់គ្លេស ដែលអាចមានជីវិតក្រោយពីទទួលបានការវះកាត់ដើម្បីដាក់បញ្ចូលបេះដូងទៅក្នុងទ្រូង៕

ដើម្បីឲ្យប្រិយមិត្តបានដឹងកាន់តែច្បាស់ តោះទស្សនាវីដេអូទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]