ភ្នំពេញ៖ កម្មវិធី ការរំលឹកគុណ ព្រះគុណគ្រូល្ខោនខោលលើកទី២ បានធ្វើឡើងកាលពីម្សិលមិញ ដោយប្រារព្ធឡើងដោយសាលាភូមិន្ទវិចិត្រសិល្បៈ ជាអ្នករៀបចំ។

ព្រះគុណគ្រូល្ខោនខោលលើកទី២ បង្កើតឡើងក្នុងគោលបំណង នឹកគុណដល់បុព្វបុរសល្ខោនខោល ដែលបានបន្សល់ទុកល្ខោនខោលនេះឡើង ដើម្បីទុកជាស្នាដៃដល់កូនខ្មែរជំនាន់ក្រោយ ឲ្យបានស្គាល់គ្រប់ៗគ្នា ។

ដោយឡែកក៏មានតារាល្បីៗជាច្រើនបានចំណាយរបស់ពួកគេ ដើម្បីចូលរួមក្នុងកម្មវិធីរំលឹក "ព្រះគុណគ្រូល្ខោនខោល" នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ជាក់ស្តែង ក៏បានសង្គេតឃើញតារាសម្តែងស្រីស្អាតៗ ប៉ុន្មានដួងដែលជាតារាល្បីៗផងដែរនោះ មានការរៀបចំខ្លូនយ៉ាងស្អាត ផាត់មុខបែបកាចៗសឹងតែមើលមិនចង់ស្គាល់ ហាក់ដូចជាប្លែកខ្លាំងមែនទែន ក្នុងនោះមាន កញ្ញា នី មុនីនាថ សារ៉ាយ សក្ខណា ឌុច លីដា រួមទាំង កញ្ញា បេប៊ី ផងដែរ ៕

តោះមកទស្សនារូបភាពខាងក្រោម ទាំងអស់គ្នា៖ 

ការរំលឹកគុណ ព្រះគុណគ្រូល្ខោនខោលលើកទី២
ការរំលឹកគុណ ព្រះគុណគ្រូល្ខោនខោលលើកទី២
នី មុនីនាថ សារ៉ាយ សក្ខណា ឌុច លីដា និង កញ្ញា បេប៊ី
នី មុនីនាថ សារ៉ាយ សក្ខណា ឌុច លីដា និង កញ្ញា បេប៊ី
នី មុនីនាថ សារ៉ាយ សក្ខណា ឌុច លីដា និង កញ្ញា បេប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា