ភ្នំពេញ៖ តារាសម្តែងពន្លកថ្មី កញ្ញា ចែ ឡេង បើទោះបីជានាងទើបតែ ប្រឡូកនៅក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែសមត្ថភាពនៃការសម្តែងរបស់តារារូបនេះ គឺពិតជាសាកសមមែនទែន ឯចំណែកប្រជាប្រិយភាព របស់នាងវិញ ក៏មានសន្ទុះមិនធម្មតានោះដែរ។

ជាក់ស្តែង តារាសម្តែងរូបស្រស់សោភា កញ្ញា ចែ ឡេង គេតែងតែសង្កេតឃើញថា ការតែងខ្លួនរបស់នាង ពិតជាស្រស់ស្អាតមែនទែន ជាមួយនិងរាងដ៏ស្លីម គួរឲ្យទាក់ទាញរបស់នាង។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ចែ ឡេង ស្ទើរតែធ្វើឲ្យអ្នកគាំទ្ររបស់នាង ជាពិសេសហ្វេនប្រុសៗ ទប់អារម្មណ៍សឹងតែមិនជាប់ទៅហើយ បន្ទាប់ពីឃើញ នាងបង្ហោះរូបប្រមាណជា៣សន្លឹក ជាមួយនឹងស្ទីលពាក់អាវចំហទ្រូង ដែលមើលទៅអាចនឹងមាន អ្នកគាំទ្រមួយចំនួនក្តៅខ្លួនក៏ថាបាន។

ដោយឡែក ផ្អែកទៅគណនីហ្វេសប៊ុករបស់នាង បានឲ្យដឹងថា គ្រប់រូបភាពដែលតារារូបនេះបង្ហោះ គឺតែងតែទទួលបាន ពាក្យសរសើរជានិច្ចពីសំណាក់មហាជន នូវស្ទីលនៃការតុបតែងខ្លួនរបស់នាង៕ 

ចែ ឡេង
ចែ ឡេង
ចែ ឡេង ក្នុងស្ទីលពាក់អាវចំហទ្រូង
ចែ ឡេង ក្នុងស្ទីលពាក់អាវចំហទ្រូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចែ ឡេង