ភ្នំពេញ៖ បន្ទាប់ពីអ្នកចាំទីរបស់ក្រុមបឹងកេត កីឡាករ ស៊ូ យ៉ាទី បានរងរបួសអំឡុងពេលប្រកួតទល់នឹងក្រុម Sanna Khan Hoa BVN FC រហូតដល់ថា្នក់បញ្ចូនទៅកាន់មន្ទីរពេទ្យ កាលពី២ថៃ្ងមុន ពេលនេះរបួសរបស់គេបានធូរស្បើយបានច្រើនហើយ។

ក្នុងនោះផងដែរ ក្រុមកីឡាករ ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុម Sanna Khan Hoa BVN FC ក៏បានអញ្ជើញមកសួរសុខទុក្ខ ស៊ូ យ៉ាទី ផ្ទាល់នៅមន្ទីរពេទ្យផងដែរ ដែលនេះគឺជាកាយវិការដ៏ល្អ ដែលបង្ហាញពីមិត្ដភាពរវាងក្លិបទាំង២។  

ថ្នាក់ដឹកនាំរបស់ក្លិប Sanna Khan Hoa BVN FC មកសួរសុខទុក្ខ ស៊ូ យ៉ាទី ដល់មន្ទីរពេទ្យ

នៅក្នុងទំព័រផ្លូវការរបស់ក្លិបបឹងកេត បានបង្ហោះរូបភាពចំនួនពីរសន្លឹក ដែលបង្ហាញពីសកម្មភាពរបស់ថ្នាក់ដឹកនាំក្រុម Sanna Khan Hoa BVN FC រួមមានទាំងកីឡាករ ក៏ដូចជាគ្រូបង្វឹក បានមកសួរសុខទុក្ខ យ៉ាទី ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖

«ក្លិបព្រមទាំងសាមីកីឡាករ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ គ្រូបង្វឹកព្រមទាំងកីឡាកររបស់ក្លឹប SANNA KHANH HAO BVN ដែលបានអញ្ជើញមកសួរសុខទុក្ខពីស្ថានភាព របួសរបស់ យ៉ាទី នាល្ងាចនេះនៅមន្ទីពេទ្យផ្ទាល់។ ក្រោយការពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់ក្រុមវេជ្ជបណ្ឌិត ស្ថានភាពរបួសរបស់ យ៉ាទី បានធូរស្រាលច្រើននឹងមិនប៉ះពាល់ដល់ឆ្អឹង ព្រមទាំងគ្រឿងក្នុងនោះទេ តែនៅបន្ដឈឺចាប់ខ្លាំងត្រង់កន្លែងប៉ះទង្គិច»៕ 

ស៊ូ យ៉ាទី សម្រាកនៅមន្ទីរពេទ្យ
ស៊ូ យ៉ាទី សម្រាកនៅមន្ទីរពេទ្យ
ស៊ូ យ៉ាទី សម្រាកនៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]