ភ្នំពេញ៖ នរណាដែលថាមិនល្បីពីសម្រស់របស់ពិធីការិនី គង់ សុជាតិ ទោះបីជាមានអាយុច្រើនទៅហើយក្តី ប៉ុន្តែអ្នកនាងនៅតែស្រស់ស្អាតមិនចាញ់អ្នកសិល្បៈជំនាន់ក្រោយៗប៉ុន្មាននោះទេ។

បច្ចុប្បន្ននេះ អ្នកនាង គង់ សុជាតិ ពិតជារវល់នឹងការងារជាពិធីការិនីរបស់ខ្លួនណាស់ ស្ទើរតែរកពេលសម្រាកមិនបាន។ ជាញឹកញាប់ គេតែងឃើញអ្នកម្តាយរូបនេះ បង្ហោះរូបភាពស្អាតៗជានិច្ច នៅពេលចេញទៅបំពេញតួនាទីរបស់ខ្លួនម្តង តាមបណ្តាពិធីតូចធំនានា។

ចំណែកឯការតុបតែងខ្លួនវិញ គឺភាគច្រើនអ្នកនាង គង់ សុជាតិ បានជ្រើសនូវម៉ូតសម្លៀកបំពាក់សុទ្ធតែជារ៉ូបទាន់សម័យ និងមានភាពថ្លៃថ្នូរសាកសមគ្រប់កម្មវិធី។

ជាក់ស្តែង នៅពេលធ្វើជាពិធីការិនី  នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍មួយនេះ អ្នកនាង គង់ សុជាតិ ពិតជាស្រស់ស្អាតដូចជំទាវ នៅក្នុងរ៉ូបដ៏ស្រស់ស្អាតរបស់់ខ្លួន។ 

ព្រមជាមួយនឹងការផាត់មុខ ធ្វើសក់បន្ថែមទៀត គឺរឹតតែបានធ្វើឱ្យសម្រស់របស់អ្នកនាងមានភាពលេចធ្លោ និងកាន់តែស្រស់ស្អាតឡើង ទោះមានអាយុកាន់តែច្រើនឡើងក៏ដោយ៕

ទស្សនារូបភាពដ៏ស្រស់ស្អាតរបស់អ្នកនាង គង់ សុជាតិ ដូចខាងក្រោមនេះ៖

អ្នកនាង គង់ សុជាតិ ស្រស់ស្អាតដូចជំទាវ នៅក្នុងពេលស្លៀករ៉ូបមួយនេះ
ការតុបតែងខ្លួនរបស់ អ្នកនាង គង់ សុជាតិ ពេលធ្វើជាពិធីការិិនី
អ្នកនាង គង់ សុជាតិ នៅក្នុងពិធីអាពាហ៍ពិពាហ៍
អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល នៅក្នុងពីធីអាពាហ៍ពិពាហ៍
អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល នៅក្នុងពិធីអាពាហ៍ពិពាហ៍
អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល នៅក្នុងពិធីអាពាហ៍ពិពាហ៍
អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ជាស្វាមី
អ្នកនាង គង់ សុជាតិ និងក្រុមការងារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ