ភ្នំពេញ៖ ក្រោយបញ្ចប់ភារកិច្ចជួយក្រុមបឹងកេត ក្នុងពានរង្វាន់ Toyota Mekong Club Championship កាលពីម្សិលមិញ ចាន់ វឌ្ឍនាកា បានសម្រេចចាកចេញពីប្រទេសកំណើតរបស់ខ្លួន ទៅប្រកបអាជីពនៅបរទេសជាបន្ដទៀត។

ក្រោយពីក្លិបនៅជប៉ុន Fujieda MYFC សម្រេចមិនបន្ដកុងត្រាឲ្យវឌ្ឍនាកា រូបគេក៏បានវិលត្រលប់មកជួយក្រុមបឹងកេត ក្នុងពានរង្វាន់ TMCC 2017 ទល់នឹងក្រុម Sanna Khan Hoa BVN FC ប៉ុន្ដែត្រូវបានបរាជ័យ។  

ចាន់ វឌ្ឍនាកា

បន្ទាប់ពីបញ្ចប់ការជួយបឹងកេត ទីបំផុត វឌ្ឍនាកា ក៏បានសម្រេចចិត្ដបន្ដអាជីពរបស់ខ្លួន នៅក្រៅប្រទេសជាបន្ត។ វឌ្ឍនាកា បានបង្ហោះរូបភាពមួយសន្លឹក នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយសរសេរថា «Bye bye Cambodia, miss you» ។

យ៉ាងណាមិញ បើតាមប្រភពជិតស្និទ្ធជាមួយនឹងកីឡាកររូបនេះ បានឲ្យដឹងថា វឌ្ឍនាកា បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីម្សិលមិញនេះ។

គួរឲ្យដឹងដែរថា វឌ្ឍនាកា ត្រូវបានក្លិប Fujieda MYFC ខ្ចីជើងពីបឹងកេតកាលពីដើមឆ្នាំនេះ ប៉ុន្ដែមិនមានឱកាសបង្ហាញខ្លួន ក្នុងជម្រើសដំបូង នៃការប្រកួតផ្លូវការណាមួយឡើយ។ ដោយរូបគេអាចបង្ហាញខ្លួន បានជាងប៉ុន្មាននាទីប៉ុណ្ណោះ ក្នុងការប្រកួតចុងក្រោយ មុនអស់កុងត្រានៅទីនោះ កាលពីដើមខែធ្នូនេះ៕  

រូបដែល វឌ្ឍនាកា បានផុសក្នុងគណនីហេ្វសប៊ុករបស់គេ
ចាន់ វឌ្ឍនាកា
ចាន់ វឌ្ឍនាកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]