ភ្នំពេញៈ បុរសជនជាតិចិនបើករថយន្តកាមរីឆ្លាម ទៅបុករថយន្តកាមរីគូថហើម ពេញទំហឹងនៅចំណុច ផ្លូវលេខ ១១៣ កែងផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី ២ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១២ បោះលុយ ១.៣០០ដុល្លារ ជាការបញ្ចប់រឿង។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2N-3451 បើកបរដោយជនជាតិចិន និងរថយន្តរងគ្រោះម៉ាកកាមរីគូថហើម ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2B-4192  រួមដំណើរដោយបុរសពីរនាក់។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្កហេតុរបស់ជនជាតិចិន បានបើកបរ ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ១១៣ ក្នុងល្បឿនយ៉ាងលឿន ពេលជិះមកដល់ចំណុច ផ្លូវកែងលេខ៣១០ ដោយសារតែរថយន្តបង្កមិនបានបន្ថយល្បឿន ក៏បានជ្រុលទៅបុកចំពាក់កណ្តាលរថ យន្តកាមរីគូថហើម ដែលកំពុងបើកបរតាមបណ្តោយផ្លូវលេខ ៣១០ ក្នុងទិសដៅពីកើតទៅលិច បណ្តាល ឲ្យរថយន្តទាំងពីរគ្រឿងគៀបជាប់គ្នាតែម្តង សំណាងល្អ មិនមានអ្នករងរបួសក្នុងហេតុការណ៍នេះ គ្រាន់តែ បណ្តាលឲ្យរថយន្តត្រូវរងការខូចខាតតែប៉ុណ្តោះ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកអន្តរាគមន៍សម្របសម្រួលរវាងភាគីទាំង ដោយភាគីរថយន្តបង្ក ហេតុ បានសងសំណងជូនភាគីរងគ្រោះចំនួន ១.៣០០ ដុល្លារ ជាការបញ្ចប់រឿង ដោយមិនចង់ឲ្យមាន រឿងវែងឆ្ងាយ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]