(ភ្នំពេញ)៖ ថ្មីៗនេះ អ្នកនាង ទូច ស្រីលក្ខណ៍ បានបង្ហោះវីដេអូទាក់ទងនឹង វិធីថែរក្សាសម្រស់ ដោយប្រាប់ពីវិធីសាស្រ្ដថែរក្សារាង ឬការហាត់ប្រាណ ដោយការប្រើអំបោស សម្អាតទីធ្លា គេហដ្ឋាន ដើម្បីឲ្យរាងស្រឡូន ចង្កេះតូច ត្រគៀកធំ។ នៅក្នុងនោះដែរ មានមហាជនមួយចំនួន គ្រាន់តែបានឃើញវីដេអូមួយនោះហើយ ក៏លាន់មាត់ថា អ្នកនាង ទូច ស្រីលក្ខណ៍ និយាយលេង ឬនិយាយមែន បានជាកាយវិការរបស់អ្នកនាង ហាក់បីដូចជាសម្ដែងការពិតបន្តិច លេងសើចបន្តិច ដែលធ្វើឲ្យទស្សនិកជនខ្លះ ទស្សនាវីដេអូខ្លីនោះហើយ អស់សំណើច តែម្ដង។

យ៉ាងណាមិញ អ្នកនាង ទូច ស្រីលក្ខណ៍ បានសរសេរបញ្ជាក់ នៅលើគណនីហ្វេសប៊ុកថា «មិនមែនធ្វើលំៗណាលោក បើមិនជឿ សាកមើល ហើយក៏មិនមែនធ្វើលេងដែរ លេងសើចម៉េចបាន..»។

នៅក្នុងវីដេអូនោះ បាននិយាយអំពីការថែរក្សាសម្រស់ ដោយមិនចំណាយលុយ ថែមទាំងចំណេញពេលវេលា ជួយសន្សំសំចៃថវិកា ដើម្បីឲ្យបានរាងស្រស់ស្អាតត្រគៀកធំស្អាត ចង្កេះតូច ដោយមិនចាំបាច់ហាត់ប្រាណ ចំណាយលុយទិញថ្នាំ សម្រស់ទម្ងន់។

តោះ! ចង់ជ្រាបកាន់តែច្បាស់ថា វិធីសាស្រ្តថែរក្សារាង សម្រកទម្ងន់ របស់អ្នកនាង ទូច ស្រីលក្ខណ៍ មានប្រសិទ្ធភាពមែនឬយ៉ាងណានោះ សូមតាមដានឃ្លីបវីដេអូខ្លី ដូចខាងក្រោម៖(ភ្នំពេញ)៖ ថ្មីៗនេះ អ្នកនាង ទូច ស្រីលក្ខណ៍ បានបង្ហោះវីដេអូទាក់ទងនឹង វិធីថែរក្សាសម្រស់ ដោយប្រាប់ពីវិធីសាស្រ្ដថែរក្សារាង ឬការហាត់ប្រាណ ដោយការប្រើអំបោស សម្អាតទីធ្លា គេហដ្ឋាន ដើម្បីឲ្យរាងស្រឡូន ចង្កេះតូច ត្រគៀកធំ។ នៅក្នុងនោះដែរ មានមហាជនមួយចំនួន គ្រាន់តែបានឃើញវីដេអូមួយនោះហើយ ក៏លាន់មាត់ថា អ្នកនាង ទូច ស្រីលក្ខណ៍ និយាយលេង ឬនិយាយមែន បានជាកាយវិការរបស់អ្នកនាង ហាក់បីដូចជាសម្ដែងការពិតបន្តិច លេងសើចបន្តិច ដែលធ្វើឲ្យទស្សនិកជនខ្លះ ទស្សនាវីដេអូខ្លីនោះហើយ អស់សំណើច តែម្ដង។

យ៉ាងណាមិញ អ្នកនាង ទូច ស្រីលក្ខណ៍ បានសរសេរបញ្ជាក់ នៅលើគណនីហ្វេសប៊ុកថា «មិនមែនធ្វើលំៗណាលោក បើមិនជឿ សាកមើល ហើយក៏មិនមែនធ្វើលេងដែរ លេងសើចម៉េចបាន..»។

នៅក្នុងវីដេអូនោះ បាននិយាយអំពីការថែរក្សាសម្រស់ ដោយមិនចំណាយលុយ ថែមទាំងចំណេញពេលវេលា ជួយសន្សំសំចៃថវិកា ដើម្បីឲ្យបានរាងស្រស់ស្អាតត្រគៀកធំស្អាត ចង្កេះតូច ដោយមិនចាំបាច់ហាត់ប្រាណ ចំណាយលុយទិញថ្នាំ សម្រស់ទម្ងន់។

តោះ! ចង់ជ្រាបកាន់តែច្បាស់ថា វិធីសាស្រ្តថែរក្សារាង សម្រកទម្ងន់ របស់អ្នកនាង ទូច ស្រីលក្ខណ៍ មានប្រសិទ្ធភាពមែនឬយ៉ាងណានោះ សូមតាមដានឃ្លីបវីដេអូខ្លី ដូចខាងក្រោម៖

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ