ចិន៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត Hyundai បើកបុករថយន្តទំនើប Rolls Royce នៅក្នុងស្រុក Liaoning ខេត្ត Shenyang ប្រទេសចិន។ 

យោងតាមប្រភពបានឲ្យដឹងថា ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត Rolls Royce ពិតជាមានការខឹងសម្បាខ្លាំងណាស់ រហូតដល់បោះពាក្យសម្តីមួយឃ្លាដាក់ម្ចាស់រថយន្ត Hyundai ថា៖

អ្នកឯងឆាប់លក់ផ្ទះ ដើម្បីយកលុយមកសងថ្លៃខូចខាតឲ្យហើយទៅ។
រូបភាពនៃរថយន្ត

សាក្សីដែលបានឃើញហេតុការណ៍នោះបានរៀបរាប់ថា នៅពេលដែលឮពាក្យសម្តីរបស់ម្ចាស់រថយន្ត Rolls Royce ពោលដូច្នេះ ម្ចាស់រថយន្ត Hyundai ពិតជាមានការញាប់ញ័រនៅក្នុងចិត្តជាខ្លាំង រហូតដល់មិនហ៊ានសូម្បីតែនិយាយស្តីតបតទៅវិញឡើយ ដោយរង់ចាំរហូតដល់ប៉ូលិសមកដល់ ដើម្បីធ្វើការវាស់វែង។

រូបភាពនៃរថយន្ត

ប្រសិនជាមើលរូបភាព ស្ថានភាពរថយន្ត Rolls Royce ទទួលរងការខូចខាតផ្នែកខាងមុខ រីឯរថយន្ត Hyundai ទទួលរងការខូចខាតច្រើនជាងរថយន្ត Rolls Royce។ ចំណែកឯម្ចាស់រថយន្តទាំងពីរ មិនត្រូវបានគេស្គាល់ឈ្មោះឡើយ តែគេគ្រាន់តែដឹងថា ពួកគេទាំងពីរមានអាយុអាចចន្លោះពី ៤០ ទៅ ៤៩ឆ្នាំ។ 

រូបភាពនៃរថយន្ត

ដោយយោងទៅតាមការចុះផ្សាយរបស់ Beijing Morning Post បានឲ្យដឹងថា រថយន្ត Rolls Royce មួយគ្រឿងនោះគឺមានតម្លៃប្រហែល ២.១ លានដុល្លារអាមេរិក។ រីឯ តម្លៃនៃការជួលជុលផ្នែកខូចខាត អាចមានតម្លៃរហូតដល់ ៣៦ ២៥០ដុល្លារអាមេរិក ដែលជាចំនួនទឹកប្រាក់មួយដ៏ច្រើនលើសលប់។

រូបភាពនៃរថយន្ត

ក្រោយពេលដែលមានការទាមទារសំណងច្រើនបែបនេះ ប្រជាជនមួយចំនួនបានសម្តែងការមិនពេញចិត្ត រហូតដល់មានការលើកឡើងនូវមតិយោបល់ ស្នើសុំឲ្យមានការបង្កើតច្បាប់ស្តីពី «ការទាមទារសំណង»។

ក៏ប៉ុន្តែប្រជាជនខ្លះទៀតបានលើកឡើងថា ចំនួនទឹកប្រាក់ដែលម្ចាស់រថយន្ត Rolls Royce ទាមទារ គឺវាពិតជាសាកសមហើយ ព្រោះរថយន្តមួយគ្រឿងនេះមានតម្លៃថ្លៃកប់ពពក រីឯថ្លៃជួលជុលវិញក៏មិនតិចដែរ៕

រូបភាពនៃរថយន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]