អង់គ្លេស៖ ពីមួយសម័យកាលទៅ មួយសម័យកាល កីឡាបាល់ទាត់ និងឥរិយាបទរបស់កីឡាករ គេសង្កេតឃើញថា តែងមានការផ្លាស់ប្តូរ ហាក់បាត់បង់នូវកត្តាដ៏សំខាន់មួយនេះ ខាងផ្នែកសីលធម៌ និងការគោរពទៅដល់គូប្រជែងរបស់ខ្លួន។

ជាក់ស្ដែង កាលពីថ្មីៗនេះ គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger ក៏បានអះអាងដែរថា កីឡាបាល់ទាត់ នឹងមានភាពប្រសើរឡើងវិញ ប្រសិនបើគ្រប់កីឡាករទាំងអស់ ចេះរៀនសូត្រពីឥរិយាបថរបស់កីឡាករ ដែលលេងប្រភេទកីឡាស៊ូមូ (SUMU) ឬកីឡាបោកចំបាប់។

គ្រូបង្វឹកវ័យ ៦៨ឆ្នាំរូបនេះ បានបង្ហើបថា មេរៀនដែលល្អបំផុតក្នុងកីឡាស៊ូមូ គឺអ្នកឈ្នះ គេមិនដែលអបអរជ័យជម្នះរបស់ខ្លួន នៅពីមុខអ្នកដែលទទួលបរាជ័យនោះទេ។​ នេះក៏ព្រោះតែ គេចង់បង្ហាញពីការគោរព ទៅកាន់គូបដិបៈរបស់ខ្លួន។

Wenger បានបន្តទៀតថា ស៊ូមូ គឺជាកីឡាមួយប្រភេទ ក្នុងចំណោមកីឡាជាច្រើនផ្សេងទៀតលើពិភពលោក ដែលមិនបានផ្លាស់ប្តូរឡើយ ចាប់តាំងពីទសវត្សរ៍ទី១៦ រហូតមកដល់បច្ចុប្បន្ន។

ការបញ្ចេញមតិខាងលើរបស់គ្រូបង្វឹកក្រុម Arsenal គឺជាការសង្កត់ធ្ងន់ទៅលើ បញ្ហាឈ្លោះប្រកែកគ្នារវាងក្រុម Manchester United និងក្រុម Manchester City បន្ទាប់ពីភាគីអ្នកឈ្នះ បានធ្វើការអបអរសាទរជ័យជម្នះរបស់ខ្លួនលឺៗខ្លាំងពេក ៕ 

លោក Arsene Wenger
កីឡាសូមូ
ការប្រកួតយ៉ាងតានតឹង រវាងក្រុម Manchester United និងក្រុម Manchester City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]