ប្រភពព័ត៌មានបរទេសនានា បានឱ្យដឹងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១២ នេះថា តារាចម្រៀង ស្រស់សោភា Lee Hyori ត្រូវបានគេបញ្ចេញ ជាផ្លូវការហើយថា នាងកំពុងមានទំនងទំនង ស្នេហាយ៉ាងស្អិតរមួត ជាមួយនឹងអ្នកនិពន្ធ បទចម្រៀងឱ្យនាងច្រៀង គឺលោក Lee Sang Soon ដែលជាដំណឹង រសើបជាថ្មីម្តងទៀត ជុំវិញជីវិតស្នេហារបស់ តារាចម្រៀងស្រីកូរ៉េរូបនេះ ។

បើគិតទៅ វាស្ទើតែក្លាយជា រឿងធម្មតាទៅហើយ ដែលអ្នកចម្រៀងស្រី ជំពប់ស្នេហ៍លើអ្នកនិពន្ធបទ ចម្រៀងប្រុសនោះ ព្រោះថាអាជីពទាំងពីរ គឺជាអាជីពដែល មានទំនាក់ទំនង គ្នាយ៉ាងជិតស្និទ្ធ ។ អ្នកតំណាងរបស់តារាចម្រៀង ដ៏ល្បីរូបនេះ បានបញ្ជាក់ថា បើគិតពីថ្ងៃណាត់ ជួបដំបូង មកទល់ពេលនេះ ពួកគេទាំងពីរ បានសាងស្នេហ៍ នឹងគ្នាបានជិត ១ឆ្នាំហើយ ។ អ្នកតំណាងដដែលនេះ បានបន្ថែមទៀតថា Lee Hyori និង Lee Sang Soon បានស្គាល់គ្នារយៈពេល ជាងមួយឆ្នាំមកហើយ ប៉ុន្ដែទើបតែចាប់ផ្ដើមស្អិតរមួតនឹងគ្នា នៅរយៈពេលកន្លះឆ្នាំ ចុងក្រោយនេះបុណ្ណោះ ។

អ្នកតំណាងរូបនេះបានបន្តថា ពួកគេទាំងពីរមាន ចំណង់ចំណូលចិត្តក្នុងការ ការពារសត្វដូចគ្នា ដែលជាឱកាសមួយ ជួយឱ្យពួកគេចាប់ផ្ដើម ណាត់ជួបគ្នា ក្រោយពីធ្វើការ បង្កើតអាល់ប៊ុម មនុស្សធម៌ជាមួយគ្នា កាលពីរដូវក្ដៅកន្លងទៅ ។

បន្ថែមលើនេះទៀត ភាគីទាំងពីរក៏បានបញ្ជាក់ពីទំនាក់ទំនង របស់ពួកគេផងដែរ ដោយបានប្រាប់ថា ពួកគេកំពុងតែព្យាយាម យល់ចិត្តគ្នាឱ្យបានកាន់តែស៊ីជម្រៅ ច្រើនជាងនេះ ទៀត ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]