អង់គ្លេស៖ ក្លិប Manchester United ហាក់បីដូចជាមានសភាពទម្រង់លេងធ្លាក់ចុះ បើប្រៀបធៀបទៅនឹងទម្រង់លេងរបស់គេ នៅដើមរដូវកាល ដែលនេះអាចមកពីការអវត្តមានកីឡាករសំខាន់ៗមួយចំនួន។

យ៉ាងណាមិញ កីឡាករ Eric Bailly បានខកខានបង្ហាញខ្លួន ឲ្យក្រុមបិសាចក្រហមចំនួន ៨ប្រកួតហើយ បន្ទាប់ពីគេបានរងរបួសកជើងកាលពីខែមុន ក្នុងពេលធ្វើការប្រកួតឲ្យក្រុមជម្រើសជាតិកូតឌីវ័រ។

ដោយឡែក ក្នុងបទសម្ភាសន៍មួយ កាលពីយប់មិញនេះ លោក Jose Mourinho បានអះអាងថា របួសរបស់ខ្សែការពារសញ្ជាតិកូតឌីវ័ររូបនេះ អាចនឹងមានសភាពធ្ងន់ធ្ងរ រហូតឈានដល់ការវះកាត់ទៀតផង ប្រសិនបើការព្យាបាលរបួសតាមធម្មតាមិនមានប្រសិទ្ធភាពនោះ។

គួរបញ្ចាក់ផងដែរថា ខ្សែការពារកណ្តាល ដែលក្លិប Manchester United អាចពឹងផ្អែកបានក្នុងពេលនេះ រួមមាន កីឡាករ Chris Smalling កីឡាករ Phil Jones កីឡាករ Victor Lindelof និងកីឡាករ Marcos Rojo ផងដែរ៕ 

កីឡាករ Eric Bailly
កីឡាករ Eric Bailly និងលោក Jose Mourinho
កីឡាករ Eric Bailly ពេលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ
កីឡាករ Chris Smalling
កីឡាករ Phil Jones
កីឡាករ Victor Lindelof
កីឡាករ Marcos Rojo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]