ភ្នំពេញ៖ តារាកំប្លែងដែលមានឈ្មោះបោះសម្លេង អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង កាលពីថ្មីៗនេះ នាងទើបតែចាប់ផ្តើម ចាប់ដៃសាងស្នេហ៍ជាមួយ តារាកំប្លែងនាយ កៃដ។ ជាពិសេស គូស្នេហ៍ថ្មីថ្មោងមួយគូនេះ កាន់តែមានភាពផ្អែមល្ហែមខ្លាំង និងតែងតែបង្ហោះរូបផ្អែមល្ហែមគ្នាជារឿយៗ នៅលើបណ្តាញសង្គម បន្ទាប់ពីពួកគេ បានបង្ហាញទំនាក់ទំនងស្នេហ៍នេះ ឲ្យមហាជនដឹង។

ដោយឡែក កាលពីថ្មីៗនេះ អ្នកនាង ខ្ញុង បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ពេលដែលនាងបង្ហោះសារ ដោយសរសេរជាពាក្យពេចន៍យ៉ាងវែងថា៖ “ទោះឃ្លានយ៉ាងណា មិនហាមាត់ឆី អង្គុយចាំប្តីឆីបានពីរនាក់ ថតតាំងពីព្រឹកដល់យប់ត្រជាក់ មិនដឹងនួនអ្នកសុខទុក្ខម៉េចទៅ យប់យន់ស្ងាត់សូន្យ គ្មានអូននៅក្បែរ កំដរមាសស្នេហ៍មកវិញតាមផ្លូវ ធ្លាប់តែមានអូនរអ៊ូង៉ូវង៉ូវ មិនឲ្យប្រុសពៅស្ងាត់ពេលបើកបរ ខំប្រឹងទៅប្តីខែថ្មីជិតផ្លាស់ ពេលផុតឆ្នាំចាស់ក្រែងយើងឈប់ក្រ សងគេឲ្យអស់យើងលែងវន្ត័ករ ចាំដល់ពេលក្រយើងខ្ចីគេទៀត”។

ជាក់ស្តែង បន្ទាប់ពីឃើញការបង្ហោះនេះហើយ បានឲ្យដឹងថា អ្នកនាង ខ្ញុង ព្រោះតែស្រលាញ់ស្វាមីខ្លាំងពេក សុខចិត្តមិនញ៉ាំបាយ ហើយរង់ចាំស្វាមីរបស់នាង មកពីធ្វើការងារ ដើម្បីបានញ៉ាំជុំគ្នា។ 

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រមួយចំនួន ពិតជាទប់សំណើចមិនបាន ពេលដែលបានអានកំណាព្យដែលនាងបង្ហោះនោះ ព្រោះថាក្នុងពាក្យពេចន៍ ក៏មានលាយពាក្យបែបកំប្លែងៗផងដែរ៕ 

កំណាព្យដែលខ្ញុងបង្ហោះ
ខ្ញុង និងនាយ កៃដ
ខ្ញុង និងនាយ កៃដ
ខ្ញុង និងនាយ កៃដ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង