អង់គ្លេស៖ កាលពីយប់មិញនេះ ក្រុមជើងខ្លាំងក្នុងពេលបច្ចុប្បន្ន Manchester City បានយកឈ្នះលើក្រុម Swansea City យ៉ាងងាយស្រួល ក្នុងលទ្ធផល ៤-០ ដោយថ្វីជើងកីឡាករ David Silva (២គ្រាប់) កីឡាករ De Bruyne និងកីឡាករ Sergio Aguero ។

យ៉ាងណាមិញ ក្នុងពេលនេះ កំណត់ត្រារបស់ក្រុម Arsenal ក្នុងការឈ្នះ ១៤ប្រកួតជាប់គ្នាៗ ត្រូវបានក្រុម Manchester City លុបចោលហើយ បន្ទាប់ពីជ័យជំនះកាលពីយប់មិញ បានជួយឲ្យក្រុមមកពីទីក្រុង Manchester មួយនេះ ឈ្នះការប្រកួតចំនួន ១៥ដងជាប់ៗគ្នាផងដែរ។

គួរបញ្ជាក់ដែរថា ឆ្លងកាត់ការប្រកួតចំនួន ១៧ដងក្នុងក្របខ័ណ្ឌ English Premier League ក្រុម Man City មាន ៤៩ពិន្ទុ ដោយទទួលបានជ័យជម្នះចំនួន ១៦ដង ស្មើម្តង និងមិនដែលស្គាល់ការបរាជ័យឡើយ៕ 

ការប្រកួតរវាង Manchester City និង Swansea City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]