ភ្នំពេញ៖ តារាសម្តែង និងពិធីការិនី វីជេ អាណូ បានឈរជើងនៅលើវិថីសិល្បៈជាយូរណាស់មកហើយ ក៏ប៉ុន្តែបច្ចុប្បន្នអ្នកនាងហាក់ដូចជាស្ងប់ស្ងាត់នៅលើទីផ្សារសិល្បៈជាងមុន។

ស្របពេលជាមួយគ្នានេះ លោកអេនឌី តារាសម្តែង ដែលជាបុរសដែលសំណាងបានថតរូបស្និទ្ធស្នាល ស្វីតៗជាមួយនឹងតារាស្រីៗជាច្រើន បច្ចុប្បន្នកាន់តែទទួលបានការគាំទ្រកាន់តែខ្លាំងចំពោះការងារសិល្បៈ។

ជាការពិតណាស់ តារាទាំងពីរដួងខាងលើនេះ គឺជាមិត្តស្និទ្ធស្នាលជាមួយគ្នាជាច្រើនឆ្នាំមកហើយ ដោយនៅក្នុងនោះ វីជេ អាណូ បានបង្ហោះសារមួយនៅក្នុងថ្ងៃកំណើតរបស់មិត្តខ្លួន ដែលបញ្ជាក់ថាគេទាំងពីរជាមិត្តដែលយល់ចិត្ត និងស្រលាញ់គ្នាចេះជួយគ្នាខ្លាំងប៉ុណ្ណា ព្រោះថាមិត្តមិនងាយរកនោះទេ គឺត្រូវកើតចេញពីការយល់ចិត្តគ្នា។

ក្នុងនោះនាងបានលើកឡើងថា៖ «យើងស្គាល់គ្នាតាំងពីឆ្នាំ២០០០ មកដល់២០១៧ មិនមែនមិត្តភាពលេងៗទេ អរគុណសម្រាប់ការជួយមកដល់ស្រីស្អាតម្នាក់នេះគ្រប់ពេល I wish you all the best and I wish you ជោគជ័យ and I love you»៕

លោកអេនឌី
វីជេ អាណូ
វីជេ អាណូ និងអេនឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីជេ អាណូ