ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោក កែវ វាសនា នៅតែទទួលបានប្រជាប្រិយភាព បើទោះជាលោក បានរៀបការរូចយ៉ាងណាក្តី។

ដោយឡែក បើងាកមកមើល ការងារសិល្បៈរបស់លោក បន្ទាប់ពីផ្លាស់ប្តូរទ្រនំមក លោកតែងតែមានភាពមមាញឹកជានិច្ច។ ហើយមិនត្រឹមតែប៉ុណ្ណោះ លោកបានបន្ថែម សមត្ថភាពថ្មីមួយទៀត ដែលអ្នកគាំទ្រនឹកស្មានមិនដល់ គឺលោកចេះនិពន្ធ មេឡូឌី និងទំនុកច្រៀងដោយខ្លួនឯង ថែមទៀតផង។

យ៉ាងណាមិញ បទចម្រៀងដែលលោកនិពន្ធដោយផ្ទាល់នោះ ត្រូវបានផលិតកម្មថោន បញ្ចេញកាលពីយប់មិញនេះ មានចំណងជើងថា៖ «ស្រលាញ់គ្នាចាំបាច់បងប៉ាវ»។

អ្វីដែលពិសេសនោះ បទចម្រៀងមួយបទនេះ មានការគាំទ្រច្រើនមែនទែន ហើយមានការចូលមើល និងShareយ៉ាងច្រើន នៅលើបណ្តាញសង្គម៕

ចង់ដឹងបទដែលលោក កែវ វាសនា និពន្ធដោយខ្លួនឯងពិរោះ យ៉ាងណានោះ ទស្សនាវីដេអូខាងក្រោម៖ 

បទ «ស្រលាញ់គ្នាចាំបាច់បងប៉ាវ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា