បរទេស៖ អ្នកវិទ្យាសាស្ត្រតែងតែព្យាយាមរិះរក និងបង្កើតនូវអ្វីៗថ្មី ដើម្បីបំពេញតម្រូវការរបស់មនុស្សជាតិ ក៏ដូចជាដោះស្រាយបញ្ហាមួយចំនួន ដែលពិភពលោកកំពុងជួបប្រទះរ។ 

ដូចគ្នាដែរ ការសិក្សាមួយបានអះអាងថា ថាមពលនៅលើពិភពលោកចំនួន ២០ភាគរយត្រូវបានប្រើប្រាស់ទៅលើអំពូលភ្លើង។ យ៉ាងណាមិញ ក្នុងពេលនេះ អ្នកវិទ្យាសាស្ត្របានរកឃើញវិធីសាស្ត្រថ្មីមួយ ដែលអាចជួយដោះស្រាយបញ្ហានេះបានហើយ។

កាលពីថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ មកពីវិទ្យាស្ថានបច្ចេកវិទ្យា MIT បានបង្ហើបថា ក្នុងពេលនេះ គេបានប្រើប្រាស់រុក្ខជាតិ ធ្វើជាអំពូលភ្លើងសម្រាប់បំភ្លឺពេលអានសៀវភៅ និងពេលធ្វើការងារផ្សេងៗផងដែរ។ ក្រុមអ្នកជំនាញខាងលើ បានប្រើប្រាស់សារធាតុអង់ហ្ស៊ីម ដែលមាននៅក្នុងសត្វអំពិលអំពែក ដើម្បីធ្វើឲ្យរក្ខជាតិទាំងនោះមានពន្លឺ។

ដោយឡែក សាស្ត្រាចារ្យ Michael Strano ក៏បានប្រាប់សារព័ត៌មានដែរថា វាគឺជាគម្រោងក្នុងការបង្កើតរុក្ខជាតិ ដែលអាចដើរតួជាអំពូលឬចង្កៀង ដោយមិនពឹងផ្អែកទៅលើថាមពលអគ្គិសនីឡើយ។

គួរបញ្ជាក់ផងដែរថា ខណៈពេលនេះ គេបានសម្រេចជោគជ័យក្នុងការបង្កើតរុក្ខជាតិតូចៗមួយចំនួនឲ្យមានពន្លឺហើយ ប៉ុន្តែគម្រោងរបស់ពួកគេក្នុងពេលអនាគត គឺផ្តោតសំខាន់ទៅលើការបង្កើតដើមឈើធំៗដែលអាចបញ្ចេញពន្លឺបានផងដែរ៕ 

រុក្ខជាតិដែលមានពន្លឺ ដោយមិនពឹងផ្អែកលើចរន្តអគ្គិសនី
រុក្ខជាតិដែលមានពន្លឺ ដោយមិនពឹងផ្អែកលើចរន្តអគ្គិសនី
សត្វអំពិលអំពែក
រុក្ខជាតិដែលមានពន្លឺ ដោយមិនពឹងផ្អែកលើចរន្តអគ្គិសនី
ការបង្កើតរុក្ខជាតិដែលមានពន្លឺ
ការបង្កើតរុក្ខជាតិដែលមានពន្លឺ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]