ភ្នំពេញ៖ អ្នកនាងសាន ស្រីឡៃ ជាតួនៅក្នុងរឿង «រាជនីភូមិគ្រឹះ» ដែលបានស្លាប់ទៅអស់រយៈពេលប៉ុន្មានខែមកហើយ ទាំងនេះធ្វើឲ្យអ្នកដឹកនាំរឿងពិបាកនៅក្នុងសម្រេចចិត្តថាកាត់នាងចេញពីសាច់រឿងឫក៏យ៉ាងណា។

អ្នកនាងសាន ស្រីឡៃ កាលនៅរស់ ពេលសម្តែងរឿង

តែមតិនៅក្នុងបណ្តាញសង្គមភាគច្រើន ហាក់ដូចជាមិនចង់មានការកាត់ចោលនូវ ស្នាដៃចុងក្រោយរបស់ស្រីឡៃនោះទេ ព្រោះពួកគេចង់ឃើញ និងទុកជាការចងចាំមួយសម្រាប់អ្នកគាំទ្រទាំងអស់។

ទោះបីជាមានមតិយ៉ាងណាក្តី អ្នកដឹកនាំហាក់ដូចជាមានការពិបាកនៅក្នុងការសម្រេចចិត្តយ៉ាងខ្លាំង ព្រោះការស្វែងរកមុខមាត់ដូចទៅនឹងអ្នកនាង សាន ស្រីឡៃ ពិតជាពិបាក។

ដូច្នោះហើយពេលនេះ តួដែលជំនួសសាន ស្រីឡៃ នោះត្រូវបានបង្ហាញមុខជាសាធារណៈ ខណៈពេលដែលតួស្រីឡៃ ទាំងអស់ ត្រូវបានកាត់ចោលនឹងជំនួសតួថ្មីមួយទៀត ដែលរូបនាង មានឈ្មោះថា ដួង លីនដា ជាតារាសម្តែងស្រី ដ៏មានទេពកោសល្យម្នាក់។

ការផ្លាស់ប្តូរតួនេះ អ្នកគាំទ្រជាច្រើន បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដោយសារតែស្នាដៃចុងក្រោយរបស់ស្រីឡៃ នឹងត្រូវកាត់ចោល មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើន នឹងសង្ឃឹមថាតួថ្មីនឹងមានសមត្ថភាពខ្លាំងនៅក្នុងការសម្តែងដូចស្រីឡៃ ដែរ៕

ចំពោះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

អ្នកនាងសាន ស្រីឡៃ កាលនៅរស់ ពេលសម្តែងរឿង
អ្នកនាងសាន ស្រីឡៃ កាលនៅរស់ ពេលសម្តែងរឿង
អ្នកនាងសាន ស្រីឡៃ កាលនៅរស់
អ្នកនាងសាន ស្រីឡៃ កាលនៅរស់
អ្នកនាងសាន ស្រីឡៃ កាលនៅរស់ និងតួថ្មីជំនួសនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ