អារ៉ាប់រួម៖ ក្រុមអធិរាជស Real Madrid បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ FIFA Club World Cup ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Al-Jazira យ៉ាងលំបាក ដោយលទ្ធផល ២-១ កាលពីយប់មិញនេះ។

បើកឆាកក្នុងតង់ទី១ Real Madrid ធើ្វការសម្រុកយ៉ាងខ្លាំង និងមានឱកាសទាត់បញ្ចូលទីជាច្រើនលើកច្រើនសារ ប៉ុន្ដែធើ្វមិនបានសម្រេច ដោយត្រូវខែ្សការពារ ក៏ដូចជាអ្នកចាំទីជួយសង្គ្រោះបាន។ ផ្ទុយទៅវិញ ក្រុម Al-Jazira មានឱកាសទាត់បាល់បញ្ចូលទីនាំមុខមុន ដោយកីឡាករ Romarinho នាទី៤១ ធើ្វឲ្យចប់តង់ទី១ ក្រុមម្ចាស់ផ្ទះ នាំមុខក្រុមភ្ញៀវ ១-០។

ចូលដល់តង់ទី២ ក្រុមភ្ញៀវកាន់តែបន្ដដាក់សម្ភាធ ដល់ក្រុមម្ចាស់ផ្ទះ រហូតដល់នាទី៥៣ បន្ទាប់ពីការបញ្ចូនបាល់ដាច់ខែ្សការពារយ៉ាងស្អាត ពីខែ្សបម្រើ Modric តារាជើងស៊ុត Cristiano Ronaldo ធើ្វបានគ្រាប់តាមស្មើ។ រហូតដល់នាទី៨១ Bale ដែលប្ដូរចូលជំនួស Benzema ស៊ុតនាំមុខឲ្យក្រុមជើងឯកទ្វីបអឺរ៉ុប។

ចប់ការប្រកួត Real Madrid យកឈ្នះក្រុម Al-Jazira ដោយលទ្ធផល ២-១ ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រតទល់នឹងក្រុម Grêmio ដែលជើងឯកក្នុងតំបន់អាមេរិកខាងត្បូង នៅរាត្រីថៃ្ងសៅរ៍ នេះ៕  

Al-Jazira 1-2 Real Madrid
Al-Jazira 1-2 Real Madrid
Al-Jazira 1-2 Real Madrid
Al-Jazira 1-2 Real Madrid
Al-Jazira 1-2 Real Madrid
Al-Jazira 1-2 Real Madrid
Al-Jazira 1-2 Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]