(ភ្នំពេញ)៖ តារាសម្ដែង និងកំប្លែងស្ងួត កញ្ញា សុភ័ក្រ្ដ កុសុម៉ា ត្រូវបានគេដឹងថា ជាតារាសម្ដែងស្រីដ៏លេចធ្លោមួយដួង ប្រចាំប្រទេសកម្ពុជា ដែលកំពុងទទួលបានការគាំទ្រ និងការស្រឡាញ់ចូលចិត្ត ភ្លូកទឹកភ្លូកដី ពីសំណាក់មិត្តយុវវ័យជាច្រើន ជាពិសេសនាងត្រូវបានមហាជនសរសើរ មិនដាច់ពីមាត់នូវទេពកោល្យសិល្បៈផ្នែកសម្ដែង ជាពិសេស គឺចំពោះលក្ខណៈសម្បត្ដិ របស់នាងផ្ទាល់តែម្ដង។

ជាក់ស្ដែង ថ្មីៗនេះមានមិត្តភក្ដិជិតស្និទ្ធនឹងកញ្ញា សុភ័ក្រ្ដ កុសុម៉ា ម្នាក់បានបង្ហើបប្រាប់ឲ្យដឹងថា តារាសម្ដែងមួយដួងនេះ គឺជានារីដែលមានលក្ខណៈសម្បត្តិល្អ រួសរាយ រាក់ទាក់ មិនចេះវាយឬក មិនរើសអើងមិត្តភក្ដិ ជាពិសេសនាងជាមនុស្សដែលចូលចិត្តដាក់ខ្លួន មិនតម្កើងឬកពារខណៈខ្លួនជាតារាកំពុងល្បីយ៉ាងណាក្ដី។ ផ្ទុយពីតារាសម្ដែងមួយចំនួន ដែលក្លាយខ្លួនជាតារាល្បីល្បាញហើយនោះ ភ្លេចកំណើតដើមរបស់ខ្លួន ដោយមិនសូវខ្វល់ខ្វាយពីមិត្តភាព ឬ ចំពោះអ្នកគាំទ្រ ប៉ុន្មានឡើយ។

ប្រភពជិតស្និទ្ធនឹងសុភ័ក្រ្ដ កុសុម៉ា បានរៀបរាប់ថា «១១ឆ្នាំ មិត្តភាពដ៏អស្ចារ្យ មួយដែលខ្ញុំសឹងតែមិនជឿ។ កុសុម៉ា ជាមិត្តភក្តិដ៏ល្អមួយរបស់ខ្ញុំ ដែលមានកម្រងអនុស្សាវរីយ៍ តាំងពីនាងនៅជាតារាចម្រៀងនៅផលិតកម្ម នាគមាស និងឆ្លងដែន កាលពី១១ឆ្នាំមុន ដែលយើងជាអតីតសិស្សអនុវិទ្យាល័យ ឫស្សីកែវ។ អ្វីដែលខ្ញុំ ហ៊ាននិយាយថា នាងមិត្តល្អ ហើយខ្ញុំហ៊ាននិយាយថា នាងជាអ្នកសិល្បៈដែលល្អដាច់គេ គឺនាងមិនឫក មិនរើសអើង មិនភ្លេចមិត្តភក្តិ និង ជាពិសេសនាងចេះដាក់ខ្លួន សាមញ្ញ និង និយាយលេងជាមួយមនុស្សគ្រប់ឋានៈ ដោយមិនបានយកឈ្មោះ ជាតារាមកឈរនឹងមុខយើងឡើយ។ ខុសពីអ្នកសិល្បៈមួយចំនួនតូច ដែលពេលល្បី តំលើងឫក ធ្វើមិនស្គាល់មិត្តភក្តិចាស់ៗ សូម្បីតែស្នាមញញឹម ពេលជួបមហាជនខាងក្រៅជាដើម»។

ទន្ទឹងនឹងនេះ សូម្បីតែប្រិយមិត្ត អ្នកគាំទ្រ របស់ កញ្ញាសុភ័ក្រ្ដ កុសុម៉ា ក៏ធ្លាប់បានលើកឡើងនូវមតិដូចគ្នាទៅនឹងមតិខាងលើដែរថា នាងគឺជា សិល្បការិនីម្នាក់ ដែលមានភាពរួសរាយ រាក់ទាក់ មិនឆ្មើងឆ្មៃ និយាយស្ដី មានការគោរព និង គួរសម នៅក្នុងខ្លួន ចេះឱនលំទោន ជាមួយនឹងរៀមច្បង និង មិនចេះគំរោះគំរើយ ដាក់មហាជនឡើយ

គួរបញ្ជាក់ថា តារាសំបូរមន្តស្នេហ៍ សុភ័ក្រ្ដ កុសុម៉ា បច្ចុប្បន្ននេះ នាងកំពុងក្ដោបក្ដាប់ការងារជាអ្នកសិល្បៈណែន ពេញៗដៃ ដោយការងារជាពិធីការិនី ប្រចាំស្ថានីយ៍ទូរទស្សន៍ MYTV និង ប៉ុស្តិ៍បាយ័ន ក្រៅពីអាជីពជាអ្នកនិយាយប្រចាំទូរទស្សន៍ នាងកាន់កម្មវិធីខាងក្រៅ តាមរយៈការប្រគំតន្រ្ដីសប្បុរសធម៌ និង កម្មវិធីមង្គលការផ្សេងៗ ដែលកម្មវិធីនេះបង្កើតឡើងដោយក្រុម របស់នាងផ្ទាល់៕

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា