ភ្នំពេញ៖ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាស៊ែរយ៉ាងព្រោងព្រាត ពីរឿងដ៏សែនក្តុកក្តួលអារម្មណ៍ ទាក់ទងនឹងទឹកចិត្តឪពុក ពិការភ្នែកទាំងសងខាង តែខិតខំ និងលះបង់គ្រប់បែបយ៉ាង ឲ្យកូនស្រីរបស់គាត់។

ក្នុងនោះដែរ នារីដ៏ស្រស់ស្អាត បានបង្ហាញរូបក្រុមគ្រួសារ អមជាមួយនឹងសារដ៏វែងអន្លាយ ពីបេះដូងរបស់ក្រុមគ្រួសាររបស់នាង ដែលព្យាយាមទាំងលំបាក ដើម្បីឲ្យនាង បានរៀនខ្ពស់។

សារមួយនោះមានអត្ថន័យយ៉ាងដូច្នេះថា «វាមិនមែនជារឿងងាយស្រួលទេ ដែលប៉ាពិការភ្នែកទាំងពីរ និងម៉ាក់លក់ដូរម្នាក់ តែអាចបញ្ជូនខ្ញុំឱ្យរៀនសូត្រចប់បរិញ្ញាប័ត្រជាស្ថាពរ ។ តាំងពីតូចដល់ធំប៉ុននេះ ខ្ញុំមិនដែលស្គាល់ពាក្យថារកម្ហូប អង្ករ ខ្លួនឯង ទោះបីជាគាត់លំបាក តែមិនឱ្យខ្ញុំលំបាកដាច់ខាត ។ គាត់ធ្លាប់ក្រលំបាក ចឹងហើយគាត់មិនចង់ឃើញខ្ញុំក្រលំបាកទៀតទេ ។ មកដល់ទីនេះបានក៏មិនមែនជារឿងងាយស្រួលដែរ ជិះមកពីស្រុកសិន មកដល់ភ្នំពេញបានជិះមកសាលាទៀត ស្ទះក៏ស្ទះ ក្ដៅក៏ក្ដៅ ឃ្លានក៏ឃ្លាន ដើរឆ្ងាយតាំងពីមុខសាលាមកដល់ក្នុងសាលាជាង ១គីឡូដី ចាំក៏យូរ តែគាត់នៅតែចង់មកឃើញខ្ញុំនៅថ្ងៃនេះ ឈរក្នុងនាមជាកូនស្រីគាត់ ស្អាតហើយឆ្លាតទៀត ។ សុំទោស ហើយក៏អរគុណសម្រាប់ថ្ងៃនេះ និងចំពោះរឿងគ្រប់យ៉ាង មួយជីវិតនេះកូនសងមិនអស់ទេ»។

នេះហើយជាទឹកចិត្ត ឪពុកម្តាយ បើទោះបី ជាលោកទាំង២ ពិបាក ខំរកលុយប៉ុណ្ណា ក៏លោក មិនដែលរអ៊ូ មិនដែលខ្លាចថាហត់នោះទេ ក៏ព្រោះតែលោកទាំងពីរ មានគ្រាប់ពេជ្រ ស្ថិតក្នុងដួងចិត្តរបស់លោក គឺជា«កូន»៕

រូបថតជួបជុំគ្រួសារ
សាររបស់ប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]