ភ្នំពេញ៖ បើទោះបីជា ប្រាសាទ ដាវីន សម្រាកពីការងារសិល្បៈមួយរយៈធំ ហើយទើបតែចូលវិញ ក្នុងពេលបច្ចុប្បន្នក៏ដោយ ក៏ប្រជាប្រិយភាពរបស់នាង នៅតែមានដដែល មិនចាញ់ កាលពីមុននោះទេ។

ក្នុងនោះដែរ នាងហាក់ដូចជា មានការមមាញឹកយ៉ាងខ្លាំង នៅក្នុងការងារជាម៉ូដែល ដែលភាគច្រើន នាងតែង ត្រូវក្រុមហ៊ុនជាច្រើន អញ្ជើញ ឲ្យថតផលិតផលពួកគេជាដើម។

កាលពីប៉ុន្មានម៉ោងមុននេះ រូបថត២សន្លឹក របស់ប្រាសាទ ដាវីន បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹង រ៉ូបបែបថ្មីរបស់នាង ស្ទើរតែឃើញ តំបន់ពិសេសទៅហើយ ហើយក៏មានអ្នកខ្លះ បានគិតថា​ នាងប្រហែលជា មិនស្លៀកខោក្នុងទេមើលទៅ។​

ចំពោះរ៉ូបបែបនេះ ភាគច្រើនយើងតែងតែឃើញ តារាបរទេស ពាក់ ដើម្បីចូលរួមកម្មវិធី ព្រោះថា ជារ៉ូបស៊ិចស៊ីខ្លាំងពេក​ តែសម្រាប់ពេលនេះ តារាខ្មែរយើង ប្រាសាទ ដាវីន ក៏បានលេងខ្លួន មិនឲ្យចាញ់ តារាស្រុកប៉ុន្មានដែរ ដែលហ៊ានបញ្ចេញសាច់មិនធម្មតា៕

ប្រាសាទ ដាវីន​
រ៉ូបបែបថ្មី របស់ ប្រាសាទ ដាវីន​
រ៉ូបបែបថ្មី របស់ ប្រាសាទ ដាវីន​
រ៉ូបបែបថ្មី របស់ ប្រាសាទ ដាវីន​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប្រាសាទ ដាវីន