(ភ្នំពេញ)៖ អ្នកនាង ចិន្តា រ៉ាវី គឺជាតារាចម្រៀងយ៉េៗដ៏ល្បីល្បាញមួយរូបក្នុងសទវត្សរ៍ ២០០០។ តារាចម្រៀងស្រី រូបនេះ បានចូលប្រឡូក្នុងពិភពសិល្បៈ ក្នុងឆ្នាំ ២០០៣ បន្ទាប់មកអ្នកនាង បានបង្កើតក្រុមមួយដែលមានឈ្មោះថា «ស្រមោចក្រហម» ដែលមានសមាជិក ៣រូប ដោយក្នុងនោះមានរូបអ្នកស្រី អ្នកស្រី ឌី លីណា និងអ្នកស្រី កែវពី លីណា ប៉ុន្ដែក្រោយមកក្រុមនេះត្រូវបានរំលាយដោយសារតែអ្នកស្រី កែវពី លីណា ទៅរស់នៅបរទេស។ ជាមួយគ្នានោះ អ្នកស្រី ចិន្តា រ៉ាវី បានផ្អាក់ពីសិល្បៈ និងប្រកបមុខរបរផ្សេងវិញម្ដង ខណៈចុងឆ្នាំ២០១៧នេះ អ្នកស្រី បានប្រកាសចូលសិល្បៈវិញ ដោយចូលក្នុងក្រុម «តារាខ្មែរ Popular»។

បើយោងតាមផេក «Movie Star Research» ដែលមានអ្នកស្រី ស៊ិន ឧត្តមផល្លា ជាម្ចាស់បានសរសេររឿងរ៉ាវពាក់ព័ន្ធនឹង អ្នកស្រី ចិន្តា រ៉ាវី ថា« តើបងប្អូនមាននៅចាំតារាចម្រៀងក្រុម ស្រមោចក្រហម ដែរឬទេ? មានតារាចម្រៀងតារាសម្ដែងជាច្រើន បានលាឈប់ពីសិល្បៈ ដើម្បីប្រកបមុខរបររៀងៗខ្លួន ហើយក៏មានតារាចម្រៀងតារាសម្ដែងជាច្រើន ទៅហើយមកវិញ ព្រោះចិត្តនៅតែមិនដាច់អាល័យ។

ជាក់ស្ដែងថ្ងៃនេះ យើងសូមនាំអារម្មណ៍ពុកម៉ែបងប្អូន មកជួបជាមួយតារាចម្រៀងយ៉េៗ ល្បីឈ្មោះមួយរូបកាលពីទសវត្សរ៍ ២០០០ គឺអ្នកនាង ចិន្ដា រ៉ាវី អ្នកនាងចូលប្រឡូកសិល្បៈនៅក្នុងឆ្នាំ ២០០៣ ប្រហែលជាមានបងប្អូនខ្លះអាចនៅចាំ ក្រុមតារាចម្រៀងស្រីបីនាក់ ដោយក្រុមពួកគាត់មានឈ្មោះថា (ក្រុមស្រមោចក្រហម) មានដូចជាអ្នកនាង ចិន្ដា រ៉ាវី អ្នកនាង ឌី លីណា និងអ្នកនាង កែវពី ណាលី ដោយក្រុមនេះបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៣ ក្រោយមកក៏រំសាយក្រុមវិញ ដោយសារតែអ្នកនាង កែវពី ណាលី ត្រូវចេញទៅរស់នៅឯបរទេស។

អ្នកនាង ចិន្ដា រ៉ាវី ប្រឡូកក្នុងពិភពសិល្បៈអស់រយៈពេល ១០ឆ្នាំមកហើយ អ្នកនាងបានផ្អាកពីសិល្បៈវិញនៅក្នុងឆ្នាំ ២០១២ ឥឡូវនេះអ្នកនាង ចិន្ដា រ៉ាវី បានប្រកាសចូលសិល្បៈវិញនៅក្នុងឆ្នាំ ២០១៧នេះ ដោយមានវត្តមានរបស់អ្នកនាង ចិន្ដា រ៉ាវី នៅក្នុងក្រុម (តារាខ្មែរ popular) ក្រៅពីការងារសិល្បៈ អ្នកនាងប្រកបរបរជាអ្នករកស៊ី»។

តោះ! ចង់ដឹងថា មុខមាត់ និងសម្រស់របស់ អ្នកស្រី ចិន្តា រ៉ាវី យ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

ក្រុម​ស្រមោច​ក្រហម អ្នកនាង ចិន្តា រ៉ាវី
ក្រុម​ស្រមោច​ក្រហម អ្នកនាង ចិន្តា រ៉ាវី
ក្រុម​ស្រមោច​ក្រហម

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]