ថៃ៖ ក្រោយពីការបួសសងគុណមាតាបិតា របស់តារាសម្តែងប្រុសរូបសង្ហា របស់ប៉ុស្តិ៍លេខ៣ថៃ លោក Mark Prin ត្រូវបានបញ្ចប់កាលពីប៉ុន្មានថ្ងៃមុននេះ តារាប្រុស Mark ក៏បានមកផ្ទះជួបជុំគ្រួសារវិញ និងទៅបន្តធ្វើកិច្ចការងារ ប្រចាំថ្ងៃរបស់ខ្លួនដូចដើមផងដែរ។

ជាការពិតណាស់ ក្នុងនោះអ្នកគាំទ្រក៏ចាប់អារម្មណ៍ឃើញថា ខណៈលោកMark Prin សឹកមិនទាន់បានប៉ុន្មានផង លោកក៏ប្រញាប់ទៅជួបសង្សារភ្លាម ដែលគេស្គាល់ថា ជាតារាសម្តែងរបស់ប៉ុស្តិ៍លេខ៣ កញ្ញា Kimberley

យ៉ាងណាមិញ តាមរយៈការបង្ហោះរបស់តារាទាំងពីរដួងនេះ គឺយើងឃើញថា លោក Mark បានបើកឡានជូន Kimberley ដើរលេង ក៏ដូចជាបានថតរូបរបស់នាង បង្ហោះនៅលើអ៊ិនស្តាក្រាម ដែលជាចំណង់ចំណូលចិត្តរបស់អ្នកទាំងពីរ និងជាអ្វីដែលពួកគេតែងតែធ្វើជាមួយគ្នាញឹកញាប់ផងដែរ។

បន្ថែមពីនេះ បើតាមការរៀបរាប់របស់ Kimberley នាងបានលើកឡើងថា ក្រោយសង្សាររបស់នាង លោក Mark សឹកមក គឺលោកមានចរិតខុសប្លែកច្រើន ដោយលោកមិនឆេវឆាវ មិនសូវនិយាយស្តីច្រើន ស្ងប់ស្ងាត់ និងសម្ងំនៅក្នុងផ្ទះ មិនសូវបើកឡានចេញដើរលេងច្រើន ដូចជាកាលលើកមុនឡើយ។

ប៉ុន្តែមិនថាយ៉ាងណា មួយរយៈពេលទៀត លោក Mark Prin នឹងវិលមកធ្វើការងារសិល្បៈ ជាធម្មតាវិញហើយ៕  

Mark កាលនៅជាសង្ឃ
Mark កាលនៅជាសង្ឃ
រូប Kimberley ជាមួយនឹង Mark កាលនៅជាសង្ឃ
Mark និង Kimberley ក្រោយពេលសឹក
Mark និង Kimberley ក្រោយពេលសឹក
Mark និង Kimberley ក្រោយពេលសឹក
Mark ក្រោយពេលសឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]