ភ្នំពេញ៖ រាជនីនៃតន្រ្តីKpop កញ្ញា CL ពិតជាមិនធ្វើឲ្យអ្នកគាំទ្រកម្ពុជា ខកបំណងនោះទេ ព្រោះចាប់តាំងពីនាង ឈានជើងមកដល់ទឹកដីប្រទេសកម្ពុជាភ្លាម នាងតែងតែបញ្ចេញស្នាមញញឹម ដាក់អ្នកគាំទ្ររបស់នាង ហើយមិនត្រឹមតែប៉ុណ្ណោះ ចំពោះការសម្តែងរបស់នាងវិញ គឺកាន់តែអស្ចារ្យ ដែលធ្វើឲ្យអ្នកទស្សនានៅទីនោះ មិនអាចនឹងបំភ្លេចព្រឹត្តិការណ៍ ដ៏រំភើបមួយនេះបានទេ។

យ៉ាងណាមិញ ដោយសារតែមានការងារបន្ទាន់ ទើប CL នាងត្រូវប្រញាប់ចាកចេញ ពីប្រទេសកម្ពុជា ទៅប្រទេសកូរ៉េវិញ បន្ទាប់ពីបញ្ចប់ការសម្តែងភ្លាមៗ។

ដោយផ្អែកទៅលើវីដេអូមួយ ដែលថតបានដោយ អ្នកគាំទ្ររបស់នាង អំឡុងពេល នាងកំពុងចាកចេញ នៅព្រលានយន្តហោះអន្តជាតិភ្នំពេញ បានឲ្យដឹងថា បើទោះជានាងកំពុងតែប្រញាប់ ឡើងយន្តហោះ ដែលដល់ម៉ោងនឹងចាកចេញយ៉ាងណាក្តី ប៉ុន្តែនាងនៅឆ្លៀតងាកមកក្រោយ ដើម្បីលើកដៃលាអ្នកគាំទ្រខ្មែរ របស់នាងផងដែរ។

ទាំងនេះ បានបញ្ជាក់ឲ្យឃើញថា CL គឺជាតារាចម្រៀងមួយរូប ដែលមានភាពរួសរាយខ្លាំងមែនទែន ដាក់អ្នកគាំទ្រ ផ្ទុយពីតារាបរទេសដទៃ ដែលមកដល់ប្រទេសកម្ពុជា គ្រាន់តែសម្តែងឲ្យតែចប់ ហើយចាកចេញទៅវិញ ដោយគ្មានលា អ្នកគាំទ្រមួយម៉ាត់៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

CL
CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]