រឿងឃ្លានចំណីអាហរជារឿងធម្មតាមួយតែប៉ុណ្ណោះ ព្រោះតែការញ៉ាំចំណីគឺជាការបំពេញតម្រូវការងាររាងកាយ ដើម្បីស្រូបយកជីវជាតិពីអាហារមកចិញ្ចឹមរាងកាយទាំងមូល ផ្តល់ថាមពល និងធ្វើឱ្យខួរក្បាលដំណើរការឱ្យបានល្អផងដែរ។ ប៉ុន្តែក្នុងករណី ស្រាប់តែអ្នកឃ្លានខុសពេល ខុសវេលា ជាពិសេសឃ្លានខ្លាំង បើទោះបីជាទើបតែទទួលទានចំណីអាហារហើយរួចក៏ដោយ វាអាចបណ្តាលមកពីបញ្ហាសុខភាព និងជំងឺមួយចំនួនផងដែរ។

ខាងក្រោមនេះ ជាកត្តាជំងឺមួយចំនួន និងស្ថានផាពសុខភាពដែលធ្វើឱ្យចេះតែឃ្លានចំណីអាហារមិនឈប់ឈរ៖

ក្នុងករណី ស្រាប់តែអ្នកឃ្លានខុសពេល ខុសវេលា ជាពិសេសឃ្លានខ្លាំង បើទោះបីជាទើបតែទទួលទានចំណីអាហារហើយរួចក៏ដោយ វាអាចបណ្តាលមកពីបញ្ហាសុខភាព និងជំងឺមួយចំនួន

១.គេងមិនគ្រប់

ការគេងមិនបានឱ្យគ្រប់ ៦ ទៅ ៨ម៉ោងក្នុងមួយយប់ ឬឧស្សាហ៍អត់ងងុយ នឹងធ្វើឱ្យអ្នកឃ្លានអាហារខ្លាំងខុសពីធម្មតា។ ដោយសារតែការអត់ងងុយធ្វើឱ្យអរម៉ូន Ghrelin ដែលជាអរម៉ូនសម្រាប់បង្កើនចំណង់អាហារមានការកើនឡើងខ្ពស់ ថែមទាំងធ្វើឱ្យអ្នកទម្ងន់បានផងដែរ។

ការគេងមិនបានឱ្យគ្រប់ ៦ ទៅ ៨ម៉ោងក្នុងមួយយប់ ឬឧស្សាហ៍អត់ងងុយ នឹងធ្វើឱ្យអ្នកឃ្លានអាហារខ្លាំងខុសពីធម្មតា

២. អារម្មណ៍តានតឹងពេក

នៅពេលដែលអ្នកមានអារម្មណ៍តានតឹងខ្លាំង ស្ត្រេស មិនថាតែក្នុងការងារ ឬបញ្ហាផ្សេងៗនោះទេ សុទ្ធតែអាចធ្វើឱ្យអរម៉ូនស្ត្រេស Cortisol កើនឡើង ហើយប៉ះពាល់ដល់ចំណង់អាហាររបស់អ្នកបាន ដូចជាឃ្លានរបស់ផ្អែម និងអាហារដែលមានជាតិខ្លាញ់ជាដើម ជាពិសេសអាចប៉ះពាល់ដល់ដំណេក បញ្ហាក្រពះពោះវៀន និងបញ្ហាសុខភាពជាច្រើន។

ការញ៉ាំអាហារច្រើន មិនអាចជួយកាត់បន្ថយស្ត្រេស និងភាពតានតឹងបាននោះទេ តែវាបែរជាធ្វើឱ្យអ្នកញ៉ាំអាហារលើសកម្រិត ឡើងជាតិស្ករ និងមានបញ្ហាឡើងទម្ងន់ផងដែរ។ ជំនួសឱ្យការស្រេកឃ្លាន ប្រសិនជាអ្នកពិបាកចិត្តធ្លាក់ទឹកចិត្ត ស្ត្រស ធុញថប់អារម្មណ៍អ្នកគួរតែធ្វើការហាត់ប្រាណ ស្តាប់តន្ត្រី និងធ្វើសម្មាធិជំនួសវិញប្រសើរជាង។

នៅពេលដែលអ្នកមានអារម្មណ៍តានតឹងខ្លាំង ស្ត្រេស មិនថាតែក្នុងការងារ ឬបញ្ហាផ្សេងៗនោះទេ សុទ្ធតែអាចធ្វើឱ្យអរម៉ូនស្ត្រេស Cortisol កើនឡើង ហើយប៉ះពាល់ដល់ចំណង់អាហាររបស់អ្នកបាន

៣. បញ្ហាក្រពេញទីរ៉ូអ៊ីត (Thyroid)

នៅពេលដែលអរម៉ូនក្រពេញទីរ៉ូអ៊ីតកើនឡើងដោយសារតែជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត (Hyperthyroidism) វានឹងធ្វើឱ្យរាងកាយបង្កើនល្បឿននូវការដុតបំផ្លាញអាហារ និងថាមពេលលឿនជាងរាល់ដង ដែលជាហេតុធ្វើឱ្យអ្នកឆាប់ឃ្លានចំណីអាហារ។ មិនតែប៉ុណ្ណោះ ការញ៉ាំអាហារច្រើនដោយសារតែជំងឺមួយនេះ អាចធ្វើឱ្យអ្នកឃ្លាន និងញ៉ាំចំណីច្រើនរហូតក៏ពិតមែន តែបែរជាធ្វើឱ្យស្រកទម្ងន់ទៅវិញ។

ក្រៅពីឃ្លានចំណី និងញ៉ាំអាហារបានច្រើន ជំងឺជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត (Hyperthyroidism) មួយនេះនឹងធ្វើឱ្យជីពចររបស់អ្នកដើរលឿន លៀនគ្រាប់ភ្នែក មានអារម្មណ៍អន្ទះអន្ទែង បែកញើសខ្លាំង សាច់ដុំខ្សោយ និងមានអារម្មណ៍ថាចេះតែស្រេកទឹកទោះបីជាអ្នកទើបតែផឹកទឹកហើយក៏ដោយ។

នៅពេលដែលអរម៉ូនក្រពេញទីរ៉ូអ៊ីតកើនឡើងដោយសារតែជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត (Hyperthyroidism) វានឹងធ្វើឱ្យរាងកាយបង្កើនល្បឿននូវការដុតបំផ្លាញអាហារ និងថាមពេលលឿនជាងរាល់ដង ដែលជាហេតុធ្វើឱ្យអ្នកឆាប់ឃ្លានចំណីអាហារ

៤. ខ្វះជាតិស្ករ

នៅពេលដែលសុខៗស្រាប់តែអ្នកមានអារម្មណ៍ថាចេះតែឃ្លាន និងចង់ញ៉ាំចំណីមិនឈប់ អាចបណា្តលមកពីជាតិស្ករគ្លុយកូសនៅក្នុងឈាមរបស់អ្នកចុះខ្សោយ ឬខ្វះជាតិស្ករ។ ជាតិស្ករ បានបំលែងជាថាមពេលសម្រាប់ចិញ្ចឹមរាងកាយ និងខួរក្បាល ដូច្នេះនៅពេលដែលរាងកាយរបស់អ្នកមិនបានទទួលថាមពលគ្រប់គ្រាន់ វានឹងធ្វើឱ្យអ្នកចេះតែឃ្លានចំណី ដើម្បីបម្រើសេចក្តីត្រូវការរបស់រាងកាយ។

ជំងឺខ្វះជាតិស្ករនេះ ក្រៅពីធ្វើឱ្យអ្នកចេះតែឃ្លានហើយ ក៏មានរោគសញ្ញាផ្សេងៗទៀតដែរ ដូចជាបញ្ហាថប់អារម្មណ៍ ស្លេកស្លាំង បែកញើស អស់កម្លាំង និងមានអារម្មណ៍ថាមិនស្រួលខ្លួនផងដែរ។

នៅពេលដែលសុខៗស្រាប់តែអ្នកមានអារម្មណ៍ថាចេះតែឃ្លាន និងចង់ញ៉ាំចំណីមិនឈប់ អាចបណា្តលមកពីជាតិស្ករគ្លុយកូសនៅក្នុងឈាមរបស់អ្នកចុះខ្សោយ ឬខ្វះជាតិស្ករ

៥. ជំងឺទឹកនោមផ្អែម

អ្នកដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី១ និងប្រភេទទី២ សុទ្ធតែអាចធ្វើឱ្យឃ្លានចំណីអាហារខ្លាំង។ នោះក៏ដោយសារតែ ពេលដែលអ្នកកើតជំងឺមួយនេះ រាល់អាហារដែលអ្នកទទួលទានមិនបានចូលទៅក្នុងសសៃឈាម ដើម្បីបំពេញតម្រូវការរាងកាយ និងផ្គត់ផ្គង់កម្លាំងថាមពលនោះឡើយ។ ដូច្នេះហើយបានជាធ្វើឱ្យ សាច់ដុំ និងជាលិការរបស់អ្នកកាន់តែស្រេកឃ្លានចំណីរហូត។

ក្រៅពីរោគសញ្ញាឃ្លានចំណី និងញ៉ាំច្រើនបែបនេះ អ្នកដែលកើតជំងឺទឹកនោមផ្អែមអាចនឹងមានអាការស្រេកទឹកខ្លាំង នោមញឹក ស្រកទម្ងន់ខុសពីធម្មតា ព្រិលភ្នែក របួសមិនងាយជាសះស្បើយ ឈឺដៃឈឺជើង និងមានអារម្មណ៍ធីងធោងអស់កម្លាំង។

អ្នកដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី១ និងប្រភេទទី២ សុទ្ធតែអាចធ្វើឱ្យឃ្លានចំណីអាហារខ្លាំង

៦. មេរោគប៉ារ៉ាសិត (សត្វល្អិត)

ជួនកាលសុខៗស្រាប់តែអ្នកចេះតែឃ្លានចំណីបើទោះជាទើបតែទទួលទានចំណីអាហារក៏ដោយ ប្រហែលជាក្នុងរាងកាយរបស់អ្នកពោរសពេញដោយពពួកសត្វល្អិតប៉ារ៉ាសិត ដូចជាដង្កូវ តេញ៉ា និងអៀនហើយ។ ពពពួកសត្វល្អិតនេះនឹងស្រូបយកជីវជាតិចំណីអាហារពីរាងកាយរបស់មនុស្សយើង ដែលមិនត្រឹមតែធ្វើឱ្យអ្នកចេះតែឃ្លាន និងញ៉ាំមិនឈប់ទេ តែថែមទាំងធ្វើឱ្យអ្នកទម្ងន់ផងដែរ។ ប្រសិនជាមានការសង្ស័យណាមួយអ្នកគួរតែទោពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីផ្តល់ថ្នាំទម្លាក់សត្វល្អិតទាំងនោះ។

ជួនកាលសុខៗស្រាប់តែអ្នកចេះតែឃ្លានចំណីបើទោះជាទើបតែទទួលទានចំណីអាហារក៏ដោយ ប្រហែលជាក្នុងរាងកាយរបស់អ្នកពោរសពេញដោយពពួកសត្វល្អិតប៉ារ៉ាសិត ដូចជាដង្កូវ តេញ៉ា និងអៀន

៧. ការឈឺចាប់នៅពេលមុន និងក្រោយពេលមករដូវ

ភាគច្រើននៅក្នុងអំឡុងពេលមុន និងក្រោយនៃវដ្តរដូវ អរម៉ូនក្នុងរាយរបស់ស្ត្រីមានការប្រែប្រួល ហើយថែមទាំងធ្វើឱ្យមានអារម្មណ៍ថាចេះតែឃ្លានផងដែរ។

ក្រៅពីមានអាការឃ្លានមិនឈប់ នៅក្នុងអំឡុងពេលវដ្តរដូវស្ត្រីក៏ជួបផលវិបាកច្រើនដូចជា៖ ហត់នឿយ អស់កម្លាំង ស្រេកទឹក ហើមពោះ ឈឺក្បាល ឈឺក្បាលសុដន់ អារម្មណ៍ឡើងចុះ និងមានបញ្ហាក្នុងការគេងផងដែរ។ ដើម្បីជំនួយសុខភាពបន្ថែមអ្នកគួរតែទទួលទានចំណីអាហារដែលមានជាតិប្រូតេអ៊ីនឱ្យបានច្រើន និងត្រូវចៀសវាងអាហារដែលសម្បូរទៅដោយសារធាតុកាបូហាយដ្រាត (អាហារកែច្នៃ) និងជាតិស្ករច្រើនហួសហេតុពេក។

ភាគច្រើននៅក្នុងអំឡុងពេលមុន និងក្រោយនៃវដ្តរដូវ អរម៉ូនក្នុងរាយរបស់ស្ត្រីមានការប្រែប្រួល ហើយថែមទាំងធ្វើឱ្យមានអារម្មណ៍ថាចេះតែឃ្លានផងដែរ

៨. ការមានផ្ទៃពោះ

វាមិនមែនជារឿងចម្លែកទេ ដែលស្ត្រីមានផ្ទៃពោះតែងតែឃ្លានចំណីអាហារ និងញ៉ាំច្រើនខុសពីធម្មតានោះ។ ការញ៉ាំច្រើន និងចេះតែឃ្លានមិនឈប់ គឺជាតម្រូវការ ដែលត្រូវតែផ្តល់សារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់សម្រាប់ទារកក្នុងផ្ទៃស្រូបយក ដើម្បីធ្វើការរីកធំលូតលាស់ល្អ។

បើទោះបីជាពេលមានផ្ទៃពោះត្រូវការកើនទម្ងន់ និងញ៉ាំអាហារឱ្យបានច្រើនយ៉ាងណាក៏ដោយ អ្នកគួរតែជ្រើសរបបអាហារដែលល្អសម្រាប់សុខភាពម្តាយ និងទារក ដូចជា ការទទួលទានបន្លែ ផ្លែឈើ និងគ្រាប់ធុញ្ញជាតិឱ្យបានច្រើន ប៉ុន្តែត្រូវចៀសវាងអាហារកែច្នៃ និងអាហារដែលមានជតិស្ករខ្ពស់ពេក។

វាមិនមែនជារឿងចម្លែកទេ ដែលស្ត្រីមានផ្ទៃពោះតែងតែឃ្លានចំណីអាហារ និងញ៉ាំច្រើនខុសពីធម្មតានោះ

៩. ខ្វះជាតិទឹក

នៅពេលដែលរាងកាយរបស់អ្នកខ្វះជាតិទឹក ក៏អាចធ្វើឱ្យអ្នកឃ្លានចំណីអាហារបានដែរ ដែលនេះគ្រាន់តែជាការភាន់ច្រលំរបស់ខួរក្បាលតែប៉ុណ្ណោះព្រោះអារម្មណ៍ស្រេកទឹក និងឃ្លានស្ថិតនៅចំណុចនៃខួរក្បាលកន្លែងតែមួយ (hypothalamus)។

ដូច្នេះអ្នកគួរតែសង្កេតឱ្យច្បាស់ថាអ្នកពិតជាឃ្លានពិតប្រាកដ ឬការពិតអ្នកស្រេកទឹកនោះទេ? យកល្អ ពេលដែលអ្នកឃ្លានខុសធម្មតា អ្នកគួរតែទទួលទានទឹកជំនួសវិញ ការការទទួលទានទឹកច្រើនអាចជួយធ្វើឱ្យរាងកាយរបស់អ្នកមានសំណើម សុខភាពល្អ និងជួយបំប៉នកោសិកាសម្រាប់ស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារបានផងដែរ។ កខ្វះជាតីទឹកមិនត្រឹមតែធ្វើឱ្យអ្នកឧស្សាហ៍ឃ្លាននោះទេ តែអាចធ្វើឱ្យអ្នកមានអាការទល់លាមក ស្បែកស្ងួត មានអារម្មណ៍ថាខ្ជិលច្រអូស អស់កម្លាំង (ថាមពលខ្សោយ) ឈឺក្បាល វិលមុខ ស្ងួតភ្នែក និងមិនសូវនោមជាដើម។

នៅពេលដែលរាងកាយរបស់អ្នកខ្វះជាតិទឹក ក៏អាចធ្វើឱ្យអ្នកឃ្លានចំណីអាហារបានដែរ

១០. គ្រឿងស្រវឹង

ការស្រាវជ្រាវបានរកឃើញថា ការទទួលទានស្រា ឬបៀរមួយកែវរាល់ល្ងាចអាចបង្កើនចំណង់អាហាររបស់អ្នកបាន ដោយសារតែគ្រឿងស្រវឹងអាចជួយបង្កើនអរម៉ូន (Ghrelin) ច្រើនឡើងដែលធ្វើឱ្យឃ្លានចំណីអាហារបន្ថែមបើទោះបីជាពោះរបស់តឹងយ៉ាងណាក៏ដោយ(ឆ្អែត)។

ម្យ៉ាងវិញទៀតការផឹកគ្រឿងស្រវឹងច្រើន អាចធ្វើឱ្យរាងកាយរបស់អ្នកខ្វះជាតិទឹក តែបែរជាគិតថាឃ្លាន ហើយញ៉ាំចំណីអាហារបន្ថែមបានរហូតដោយមិនចេះស្កប់ស្កល់។ដូច្នេះអ្នកគួរតែកាត់បន្ថយការសេពគ្រឿងស្រវឹងដែលប៉ះពាល់ដល់សុខភាពផង ថែមទាំងធ្វើឱ្យអ្នកធាត់ឡងទម្ងន់ និងមានបញ្ហាក្នុងការគេងជាដើម។

ការស្រាវជ្រាវបានរកឃើញថា ការទទួលទានស្រា ឬបៀរមួយកែវរាល់ល្ងាចអាចបង្កើនចំណង់អាហាររបស់អ្នកបាន

១១. បញ្ហាផ្សេងៗទៀត

ក្រៅពីស្ថានភាពសុខភាព និងជំងឺខាងលើ កត្តាពូកផ្សំដែលធ្វើឱ្យអ្នកឃ្លានអាហារមិនឈាប់នោះអាចមានដូចជា៖

- ទទួលទានអាហារលឿនពេក

- មិនទទួលទានអាហារពេលព្រឹក ហើយអាចធ្វើឱ្យចេះតែឃ្លានមិនឈប់ និងញ៉ាំចំណីអាហារច្រើននៅពេលបន្ទាប់

- ទទួលទានអាហារដែលធ្វើចេញពីជាតិម្សៅដូចជា នំប៉័ង អាហារសាឡាត់ និងនំគុកគីច្រើនពេក

- អាហារ និងភេសជ្ជៈកែច្នៃ

- កង្វះការទទួលទានរបបអាហារដែលល្អចំពោះសុខភាព ដូចជាជាតិប្រូតេអ៊ីនជាដើម            

- ការផឹកគ្រឿងកំប៉ុង និងភេសជ្ជៈដែលធ្វើចេញពីជាតិសូដាច្រើនពេក

- ទំពារស្ករកៅស៊ូ បើទោះជាគ្មានជាតិស្ករក៏ដោយ

- ជំងឺទាក់ទងនឹងហ្សែន Prader-Willi Syndrome(PWS)

- ការមានទម្លាប់ញ៉ាំអាហាររបៀបខ្ជិល (Bulimia)

- បញ្ហាទាក់ទងនឹងខួរក្បាលដូចជា Bipolar ជំងឺទាក់ទងនឹងផ្លូវចិត្ត និងជំងឺស្ត្រេស

- ឥទ្ធិពលថ្នាំមួយចំនួនដូចជា ថ្នាំរំងាប់អារម្មណ៍ជាដើម-ល-៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]