បរទេស៖ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ Cristiano Ronaldo បាននិយាយថា ខ្លួនសង្ឃឹមថានឹងអាចលេងជុំគ្នាជាមួយ Karima Benzema និង Gareth Bale សាជាថ្មី ក្នុងពេលឆាប់ៗនេះ។

ខែ្សប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់នេះ ត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះកីឡាកររបស់ Real Madrid ដែលនឹងត្រៀមលេងក្នុងពានរង្វាន់ FIFA Club World Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹងលេងនារាត្រីនេះ។

Benzema (ឆ្វេង) Ronaldo (កណ្ដាល) Bale (ស្ដាំ)

នៅក្នុងបទសម្ភាសរបស់ទូរទស្សន៍កីឡា beIN Sports អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United បាននិយាយអំពីសារៈសំខាន់នៃពានរង្វាន់មួយនេះ ហើយរូបគេក៏បានលើកឡើងពីគោលបំណងចង់លេងជាមួយ Benzema និង Bale ម្ដងទៀតដែរ ត្បិតកីឡាករទាំង២ កំពុងមានរបួស។

«FIFA Club World Cup ពិតជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ពួកយើង។ ពួកយើងពិតជាមានអារម្មណ៍រីករាយដែលបានលេង ព្រោះចង់មកចូលរួមនៅទីនេះ គឺត្រូវលើកពាន Champions League សិន។ អ្វីដែលខ្ញុំចង់បានគឺឈ្នះវា និងអាចរកគ្រាប់បាល់ជួយក្រុមដើម្បីលើកពានមួយនេះ។ វាជាការល្អប្រសិនបើ BBC អាចលេងជុំគ្នាសាជាថ្មី» Ronaldo និយាយ។  

សកម្មភាពហ្វឹកហាត់របស់ Real Madrid មុនត្រូវប្រកួតយប់នេះ

Real Madrid នឹងត្រូវលេងតំណាងឲ្យទ្វីបអឺរ៉ុបនៅក្នុងពានរង្វាន់ FIFA Club World Cup នារាត្រីនេះម៉ោង១២ លើទឹកដីប្រទេសអារ៉ាប់រួម ដែលពួកគេនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Al jazira ។ ប្រសិនក្រុមណាឈ្នះ នឹងត្រូវជួបក្រុម Grêmio នៅវគ្គផ្ដាច់ព្រ័ត្រដែលទើបយកឈ្នះក្រុម Pachuca ១-០៕

សកម្មភាពហ្វឹកហាត់របស់ Real Madrid មុនត្រូវប្រកួតយប់នេះ
សកម្មភាពហ្វឹកហាត់របស់ Real Madrid មុនត្រូវប្រកួតយប់នេះ
BBC
BBC
BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]