(ភ្នំពេញ)៖ នេះគឺជាលើកដំបូង ដែលគេប្រទះឃើញវត្តមាន តារាសម្ដែងស្រីសិចស៊ី ដេននី ក្វាន់ លេចមុខសារជាថ្មី ក្នុងបទចម្រៀង របស់តារាចម្រៀងជើងចាស់ លោកគ្រូ ហួរ ឡាវី បន្ទាប់ពីតារាសិចស៊ីរូបនេះ រងការដាក់ពិន័យ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមទង្វើស៊ិចស៊ីហួសព្រំដែន ធ្វើឲ្យប៉ះពាល់ដល់តម្លៃប្រពៃណីខ្មែរ។

យោងទៅតាមការអះអាង របស់តារាសម្ដែង លោក Chhoun Ponler ( ឈួន ពន្លឺ) បានប្រាប់ឲ្យដឹងថា «ថ្ងៃនេះបានចូលរួមថត MV បទ Original ដំបូង ជាមួយលោកគ្រូ ហួរ ឡាវី (hour Lavy) Denny Kwan»។

ទោះជាយ៉ាងក្ដី ជាមួយនឹងទង្វើរបស់ ដេននី ក្វាន់ ដែលបានប្រព្រឹត្ត តាមរយៈការធ្វើតន្រ្ដីសប្បុរសធម៌ នាពេលកន្លងមក នាងហាក់បីដូចជា មានការភ្ញាក់ខ្លួន ព្រមទាំង គេសម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ នាងហាក់សស្រាក់សស្រាំ ចូលរួមកម្មវិធីតន្រ្ដីសប្បុរសធម៌ ជាច្រើន។

ដោយឡែក ចំពោះការតុបតែងខ្លួនវិញ ដេននី ក្វាន់ បានកែប្រែមកស្លៀកសម្លៀកបំពាក់សមរម្យ ដោយមិនសូវបញ្ចេញគល់ភ្លៅ ដើមទ្រូងខ្លាំងដូចមុនទេ ពោលគឺចាប់តាំងពីក្រសួងវប្បធម៌ មានការដាក់ពិន័យ មកលើរូបនាងរួចមក នាងកែខ្លួនបានច្រើន រួមទាំងមានទឹកចិត្ត បរិច្ចាគជួយដល់សង្គម ដែលទង្វើទាំងនេះ ធ្វើឲ្យផ្នត់គំនិតរបស់មហាជន មានការគិតល្អទៅលើរូបនាង ។

គួររំឭកថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៧ កន្លងទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសហាមប្រាម មិនឲ្យតារាសម្ដែង ដេននី ក្វាន់ មានវត្តមាន នៅក្នុងសិល្បៈ មិនថាការថតភាពយន្ត ស្ប៉តពាណិជ្ជកម្ម ខារ៉អូខេ ឬឡើងឆាកទូរទស្សន៍ ដោយបម្រាបមិនឲ្យនាង ចូលរួមរយៈពេល១២ខែ ក្រោមហេតុផល គឺមកពីជាតារារូបនេះ ចូលចិត្តបញ្ចេញភាពសិចស៊ីហួសហេតុ ខូចតម្លៃអ្នកសិល្បៈ និងតម្លៃវប្បធម៌ប្រពៃណីខ្មែរ៕

ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់