រាជធានីភ្នំពេញ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ​មាន​​រូបរាង​ស្គមស្គាំង និង​ស្លេកស្លាំង អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ​​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​លើ​ចិញ្ចើម​ផ្លូវ​នៅ​ខាង​កន្លែង​មជ្ឈមណ្ឌល​សេវាកម្ម​ម៉ូតូ​របស់​ក្រុមហ៊ុន SUZUKI ក្រោយ​ពី​រូបគេ​មិនដឹង​ជា​ដើរ​មកពីណា​មក​អង្គុយ ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​​​កាលពី​វេលា​ម៉ោង ០៨ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ​ធ្នូ ​នេះ ស្ថិត​លើ​ផ្លូវ​លេខ​៧០ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​។​

បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ​មាន​​រូបរាង​ស្គមស្គាំង និង​ស្លេកស្លាំង អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ ​​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​លើ​ចិញ្ចើ

តាម​ប្រភព​ពី​សម្ថ​កិច្ច​មូលដ្ឋាន​បាន​​ឱ្យ​ដឹង​ថា បុរស​ជន​រង​គ្រោះ​មាន​ពាក់អាវ​ក្រហម​ដៃ​វែង ខោ​ខាវ​ប៊​យ​ជើងវែង ពណ៌ខៀវ​ ។​ នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​​ជន​រង​គ្រោះ​ បាន​ធ្វើរ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា គាត់​ដើរមក​ពី​ទីណា​ឡើយ ។ លុះ​មក​ដល់​ចំណុច​ខាង​លើ គាត់​ក៏​ដាក់​គូទ​អង្គុយ​ចុះ និង​មាន​អាកា​រៈ​ដង្ហក់​យ៉ាង​ខ្លាំង ​។​ ​ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​ដែល​រូប​គាត់​​បាន​អង្គុយ ​និង​ប្រះ​ដេក​ទៅ​លើ​ចិញ្ចើម​ផ្លូវ​ ស្រាប់តែមាន​អាកា​រៈ​បែប​មិន​ស្រួលតែម្តង ។

ពេល​ដែល​រថយន្ត​ពេទ្យ​មក​ដល់​កន្លែង​កើតហេតុ​​ រូប​គាត់បាន​​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ

កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន ​ក៏​បាន​ចុះ​មក​ដល់ និង​ហៅ​រថយន្ត​សា​មុ​យ​អោយមក​ដឹក ​ដើម្បី​យក​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ ​។​ តែ​ពេល​ដែល​រថយន្ត​ពេទ្យ​មក​ដល់​កន្លែង​កើតហេតុ​​ រូប​គាត់បាន​​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ៕

កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន ​ក៏​បាន​ចុះ​មក​ដល់ និង​ហៅ​រថយន្ត​សា​មុ​យ​អោយមក​ដឹក ​ដើម្បី​យក​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរពេទ្យ
បុរស​ជន​រង​គ្រោះ​មាន​ពាក់អាវ​ក្រហម​ដៃ​វែង ខោ​ខាវ​ប៊​យ​ជើងវែង ពណ៌ខៀវ​
នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​​ជន​រង​គ្រោះ​ បាន​ធ្វើរ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា គាត់​ដើរមក​ពី​ទីណា​ឡើយ
ពេល​ដែល​រថយន្ត​ពេទ្យ​មក​ដល់​កន្លែង​កើតហេតុ​​ រូប​គាត់បាន​​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]