រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ​បាន​ជិះ​ម៉ូតូ​មក​ឈប់​អែប​ចិញ្ចើម​ផ្លូវ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ស្រវឹងស្រា​ទោរទន់​បាន​បើករថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX៣០០ ជ្រុល​ទៅ​បុក​ពីក្រោយ​ពេញទំហឹង​រុញ​ផ្ទប់​នឹង​បង្គោល​ភ្លើង​ពេញទំហឹង បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ជិត​នឹង​ស្ថានីយ​បូមទឹក​បឹង​ទំពុន ផ្លូវ​៣៧១ ភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

ប្តី​ប្រពន្ធ​មួយគូ​បាន​ជិះ​ម៉ូតូ​មក​ឈប់​អែប​ចិញ្ចើម​ផ្លូវ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ស្រវឹងស្រា​ទោរទន់​បាន​បើករថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX៣០០ ជ្រុល​ទៅ​បុក​ពីក្រោយ​ពេញទំហឹង​រុញ​ផ្ទប់​នឹង​បង្គោល​ភ្លើង​ពេញទំហឹង

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ប្តី​ប្រពន្ធ​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា Airblade ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FJ-៣៨១៤ បាន​ជិះ​មក​ឈប់​អែប​ចិញ្ចើម​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​នោះ​ក៏​ស្រាប់តែ​បុរស​ម្នាក់​អាយុ​២៥​ឆ្នាំ មិនដឹង​ថា​ចេញពី​ផឹកស៊ី​វិញ​នៅ​ម្តុំ​ណា​នោះ​ទេ បាន​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX៣០០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-១០០២ ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ស្របគ្នា បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​ឈប់​លើ​ចិញ្ចើម​ផ្លូវ​ចំ​ពីក្រោយ​ទាំង​កំរោល​រុញ​ផ្ទប់​ទៅ​បុក​នឹង​បង្គោល​ភ្លើង​បេតុង​ពេញទំហឹង បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ព្រមទាំង​មាន​ផ្ទៃពោះ​ផង​នោះ រង​របួស​ឆ្អឹងខ្នង​ធ្ងន់ ចំណែក​បុរស​ជា​ប្តី​រង​របួសស្រាល ភ្លាម​នោះ​ដែរ ជន​រង​គ្រោះ​ទាំង​ពីរ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ចំណែក​ម៉ូតូ​រង​ការ​ខូចខាត​ខ្ទេចខ្ទី​ស្ទើរតែ​ទាំងស្រុង ។

ដោយឡែក​រថយន្ត​បង្ក​វិញ​រង​ការ​ខូចខាត​ក្រ​ពិត​ស្រុញ​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពន់​២

ដោយឡែក​រថយន្ត​បង្ក​វិញ​រង​ការ​ខូចខាត​ក្រ​ពិត​ស្រុញ​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពន់​២ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត និង​ម៉ូតូ​ព្រមទាំង​អ្នកបើកបរ ត្រូវ​បាន​សមត្ថកិច្ច មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX៣០០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-១០០២ ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ស្របគ្នា បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​ឈប់​លើ​ចិញ្ចើម​ផ្លូវ​ចំ​ពីក្រោយ​ទាំង​កំរោល​រុញ​ផ្ទប់​ទៅ​បុក​នឹង​បង្គោល​ភ្លើង​
មុន​ពេល​កើតហេតុ គេ​បានឃើញ​ប្តី​ប្រពន្ធ​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា Airblade ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FJ-៣៨១៤ បាន​ជិះ​មក​ឈប់​អែប​ចិញ្ចើម​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច
ក្រោយ​ពេល​កើតហេតុ រថយន្ត និង​ម៉ូតូ​ព្រមទាំង​អ្នកបើកបរ ត្រូវ​បាន​សមត្ថកិច្ច មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ
រថយន្ត​បង្ក​វិញ​រង​ការ​ខូចខាត​ក្រ​ពិត​ស្រុញ​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្តាំ
ក្រោយ​ពេល​កើតហេតុ រថយន្ត និង​ម៉ូតូ​ព្រមទាំង​អ្នកបើកបរ ត្រូវ​បាន​សមត្ថកិច្ច មក​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ
រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX៣០០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-១០០២ ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១ ក្នុង​ទិស​ដៅ​ស្របគ្នា បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​ឈប់​លើ​ចិញ្ចើម​ផ្លូវ​ចំ​ពីក្រោយ​ទាំង​កំរោល​រុញ​ផ្ទប់​ទៅ​បុក​នឹង​បង្គោល​ភ្លើង​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]