ខេត្តក្រចេះ៖ កម្លាំងជំនាញ រដ្ឋបាលព្រៃឈើ សង្កាត់ថ្មរគ្រែ រួមសហការ ជាមួយប៉ុស្តិ៍ នគរបាល ចង្រ្កង់ និងកម្លាំងយោធាខេត្ត កាលពីវេលាម៉ោង០១យប់ ថ្ងៃទី៩ វិច្ឆិកា បានចុះ ស្ទាក់ចាប់ រថយន្តដឹកឈើ នៅចំណុច ស្ពានកាំពីស្ថិត ក្នុងភូមិចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ។

ឈើប្រណិតនេះ ត្រូវបានកម្លាំង សម្ថកិច្ចជំនាញ ធ្វើការបង្រ្កាបស្ទាក់ ចាប់បាន គឺជាប្រភេទ ធ្នង់ មានចំនួន១៦ដុំ ស្មើនិងជាង៣ម៉ែត្រគូប ដែលភាគច្រើន ពួកឈ្មួញ ដឹក ចេញ ពីភូមិ រលួសស្រែជិះ  ស្រុកសំបូរ ខេត្តក្រចេះ ឬចេញមក ពីទឹកដី ខេត្តស្ទឹងត្រែង  ។

លោក ប៉ុក វណ្ណា នាយសង្កាត់ រដ្ឋបាលព្រៃឈើថ្មរគ្រែ បានឲ្យដឹងថា កម្លាំងជំនាញ រដ្ឋបាលព្រៃឈើ រួមសហការ ជាមួយសមត្ថកិច្ចចម្រុះ បានចុះស្ទាក់ចាប់ រថយន្ត ដឹកឈើ នៅលើដងផ្លូវ ជាតិលេខ៧A តែចៃដន្យត្រូវ រថយន្តដឹកឈើ បែកកង់ហើយ ពួកឈ្មួញ ដឹងសភាពការ មិនស្រួល ក៏រើឈើ ទំលាក់ចោល នៅលើចិញ្ចឹមផ្លូវ រួចបើក រថយន្ត រត់គេចបាត់ទៅ ។

លោក នាយសង្កាត់ថ្មរគ្រែ បានឲ្យដឹងទៀតថា ក្នុងសកម្មភាព ចុះបង្ក្រាបបទល្មើស ខាងលើ នេះ សមត្ថកិច្ចពុំបានចាប់ ខ្លួនជនណាម្នាក់ នោះទេ ដោយសារ ពួកឈ្មួញមានគ្នាច្រើន   រីឯសមត្ថកិច្ចមានគ្នាតិច ទំរាំរង់ចាំកម្លាំង សហការ មកដល់ត្រូវ ពួកឈ្មួញរើទំលាក់ ចោលអស់ទៅហើយ។ គួរបញ្ចាក់ថា ឈើប្រណិតទាំងនោះ ត្រូវបាន សមត្ថកិច្ចស្ទួចដឹក យកទៅ រក្សាទុកនៅ ស្ថានីយ៏បណ្តុះ កូនឈើខ្សារ ដើម្បីចាត់ វិធានការបន្ត  ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]