បរទេស៖ ខែ្សបម្រើ Paul Pogba បាននិយាយថា ខ្លួនកៀកនឹងផ្លាស់ទៅក្រុមអធិរាជស Real Madrid ទៅហើយ ប៉ុន្ដែបេះដូងរបស់គេបានប្រាប់ឲ្យរូបគេ ចូលរួមជាមួយក្លិបចាស់ Manchester United វិញ។

Pogba ត្រូវបានអ្នកចាត់ការ Zinedine Zidane ព្យាយាមទាក់ទងឲ្យមកលេងនៅអេស្ប៉ាញ អស់ពេលជាច្រើនឆ្នាំកាលរូបគេនៅលេងឲ្យ Juventus។ ប៉ុន្ដែនៅពេលដល់វេលាដែលត្រូវសម្រេចចិត្ដ ពោលគឺកាលពីរដូវក្ដៅឆ្នាំ២០១៦ Pogba បានផ្លាស់ទៅកាន់ក្លិបចាស់ Manchester United ក្រោយពីចាកចេញអស់រយៈពេល ៤ឆ្នាំ។  

Pogba កាលលេងឲ្យ Juventus

សមាជិករបស់ក្រុមជម្រើសជាតិបារាំងរូបនេះ បានប្រាប់ដល់សារព័ត៌មានមួយថា៖ «និយាយតាមត្រង់ទៅ Real Madrid បានដាក់សំណើរមកខ្ញុំ ហើយខ្ញុំក៏គិតចង់ទៅលេងនៅទីនោះ ហើយក៏ចង់មកលេងនៅ Manchester United វិញដែរ។ ប៉ុន្ដែបេះដូងរបស់ខ្ញុំប្រាប់ខ្ញុំថា ខ្ញុំត្រូវតែត្រលប់មកកាន់ទីនេះ (Man Utd) វិញ»

Pogba បន្ថែមថា៖ «ខ្ញុំមិនដឹងថាហេតុអីនោះទេ ខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងនោះដែរ ប៉ុន្ដែខ្ញុំបានធើ្វវា ហើយខ្ញុំក៏មិនសោកស្ដាយ អំពីការសម្រេចចិត្ដរបស់ខ្ញុំដែរ» ៕  

Paul Pogba
Paul Pogba ពេលឈ្នះ Europa League ជាមួយ Man Utd រដូវកាលមុន
អ្នកចាត់ការ Real Madrid លោក Zidane

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]