ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា អេនី ហ្សាម ហាក់កំពុងស្តារ ប្រជាប្រិយភាព របស់នាងឡើងវិញ បន្ទាប់ពីផលិតកម្មរបស់នាង បញ្ចេញបទចម្រៀងមួយបទ ដែលមានចំណងជើងថា «មនុស្សស្រីធម្មតាម្នាក់នេះ មិនសមឲ្យបងខូចចិត្ត»។ ឯចំណែក បទចម្រៀងមួយនេះ ក៏កំពុងតែទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកគាំទ្ររបស់នាងផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីមានភាពស្ងប់ស្ងាត់ ក្នុងសិល្បៈអស់មួយរយៈធំ គេសង្កេតឃើញថា ការចេញមុខជាថ្មីរបស់តារារូបនេះ មានភាពផ្លាស់ប្តូរច្រើន ទាំងស្ទីលនៃការស្លៀកពាក់ ម៉ូតសក់ និងផាត់មុខជាដើម ហើយជាពិសេសនោះ រូបរាងរបស់នាង ហាក់មានការប្រែប្រួលច្រើន ខុសពីធម្មតាទៀតផង។

ដោយឡែក នាពេលប៉ុន្មាននាទីមុននេះ ដោយផ្អែកទៅលើ ផេកហ្វេសប៊ុករបស់ កញ្ញា អេនី ហ្សាម បានធ្វើឲ្យអ្នកគាំទ្ររបស់នាង ភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីឃើញនាងបង្ហោះរូបរបស់នាងមួយសន្លឹក ក្នុងសភាពផាត់មុខក្រាស់ពេក ដែលស្ទើរតែមើលមិន ស្គាល់ថាជានាងទៅហើយ។

ទោះជាយ៉ាងណាក្តី នេះប្រហែលជាស្ទីលនៃការផាត់មុខថ្មីរបស់នាង សម្រាប់ការលេចមុខនៅក្នុងសិល្បៈជាថ្មី ប៉ុន្តែទោះយ៉ាងណាក៏ដោយ កញ្ញា អេនី ហ្សាម នៅតែស្រស់ស្អាតដដែល សម្រាប់ការផាត់មុខរបៀបនេះ៕ 

កញ្ញា អេនី ហ្សាម
កញ្ញា អេនី ហ្សាម
រូបភាពដែលអ្នកគាំទ្រ មើលសឹងមិនស្គាល់ថា កញ្ញា អេនី ហ្សាម
រូបភាពដែលអ្នកគាំទ្រ មើលសឹងមិនស្គាល់ថា កញ្ញា អេនី ហ្សាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេនី ហ្សាម