ចេកល័ក្តមានពណ៌ក្រហមឆើត និងជាផ្លែឈើដល់កម្រមួយដែលភាគច្រើនគេឃើញមានលក់នៅលើដងផ្លូវទៅកាន់ឧទ្យានភ្នំគូលែន ខេត្តសៀមរាប។ ចេកល័ក្តនេះផងដែរវាមិនត្រឹមតែមានពណ៌គួរឲ្យទាក់ទាញប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍យ៉ាងពិសេសចំពោះសុខភាពរាងកាយ និងបូកផ្សំជាមួយរសជាតិផ្អែមឆ្ងាញ់ប្លែកទៀតផង។ 

រូបភាពនៃផ្លែចេកល័ក្ត

ទន្ទឹមនឹងនេះផងដែរចេកល័ក្តវាផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់អ្នកដូចជា!

១/ ជាប្រភពនៃជាតិសរសៃ

ដោយសារតែវាសម្បូរជាតិសរសៃបែបនេះហើយ ទើបវាចាំបាច់ជួយដល់៖

• ជួយដល់ចលនាពោះវៀន

• ជួយដល់បញ្ហាការទល់លាមក

• ជួយដល់អ្នកដែលពិបាកក្នុងការរំលាយអាហារ

• ជួយគ្រប់គ្រងទម្ងន់ និងកាត់បន្ថយការឡើងជាតិខ្លាញ់ក្នុងខ្លួនបានទៀតផង

២/ ការពារគ្រួសក្នុងតម្រងនោម

ចេកល័ក្តវាមានផ្ទុកជាតិប៉ូតាស្យូមដែលចាំបាច់សម្រាប់រាងកាយដូចជា៖

• ជួយទប់ស្កាត់ការបង្កើតគ្រួសក្នុងតម្រងនោមដែលជាទូទៅកើតឡើងដោយសារតែកង្វះជាតិប៉ូតាស្យូមនៅផ្នែកខាងក្នុងនៃរាងកាយ

៣/ សម្បូរទៅដោយវីតាមីន C

• វាអាចផ្តល់ការការពារប្រឆាំងទៅនឹងរ៉ាឌីកាល់សេរី

• វាជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងនាំមកនូវការរំលាយអាហារដែលមានសុខភាពល្អ

• ហើយថែមទាំងជួយឲ្យរាងកាយអាចចៀសពីជំងឺផ្សេងៗ និងមិនងាយនឹងមានជំងឺទៀតផង

៤/ កាត់បន្ថយទម្ងន់

• ចេកល័ក្តជួយបំពេញក្រពះ ឬអាចនិយាយបានថាធ្វើឲ្យឆាប់ឆ្អែតដោយមិនមានផ្ទុកកាល់ឡូរីច្រើន

• ជួយឲ្យរាងកាយអាចរក្សាភាពស្រស់ថ្លា និងមានសុខភាពល្អពេញមួយថ្ងៃ

• ដូច្នេះវាគឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលលើសទម្ងន់

៥/ ជួយសម្រួលដល់ចរន្តឈាម

• វាធ្វើអោយប្រសើរឡើងនូវចរន្តឈាមរបស់អ្នក ហេតុនេះការបរិភោគផ្លែឈើអាចជួយការពារជំងឺសរសៃឈាមបេះដូងដូចជាការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល

• លើសពីនេះទៅទៀតវាអាចជៀសវាងការកកើតនៃកូនកណ្តុរផងដែរ

៦/ ជាប្រភពនៃថាមពល

• ចេកល័ក្តវាគឺជាប្រភពថាមពលដ៏ល្អ

• ហើយវាមានផ្ទុកសារធាតុប្រូតេអ៊ីនដែលផ្តល់អត្ថប្រយោជន៍ដល់ថាមពលនៅពេលដែលរាងកាយកំពុងត្រូវការយ៉ាងខ្លាំង

• ដូច្នេះវាជាជម្រើសដ៏ល្អសម្រាប់អាហារពេលព្រឹកផងដែរ

រូបភាពនៃផ្លែចេកល័ក្ត

៧/ ជួយដល់បញ្ហាឆ្អល់ក្តៅចុងដង្ហើម

• វាជួយកាត់បន្ថយការបង្កើតឧស្ម័ននៅក្នុងក្រពះ និងកាត់បន្ថយបញ្ហាក្រពះទៀតផង។ ដូច្នេះចេកល័ក្តវាល្អសម្រាប់ការព្យាបាល ដើម្បីចៀសវាងការឆ្អល់ក្តៅចុងដង្ហើមនេះ។

• ជាទូទៅចំពោះស្ត្រីមានផ្ទៃពោះដែលធ្លាប់មានបញ្ហាមួយនេះ

៨/ ជួយបញ្ឈប់ការជក់បារី

• ផ្លែចេកល័ក្តសម្បូរទៅដោយវីតាមីន C វីតាមីន B-6 ប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលមានអត្ថប្រយោជន៍ដល់អ្នកដែលមានផលប៉ះពាល់ក្រោយពីការជក់បារី

• វាជួយឱ្យរាងកាយងើបឡើងវិញពីការដកចេញនូវជាតិនីកូទីន ឬហៅថាក្រោយពេលឈប់ជក់បារី

• លើសពីនេះទៀតវាប្រឆាំងនឹងផលប៉ះពាល់ដែលបណ្តាលមកពីការយកជាតិនីកូទីនចេញក្នុងអំឡុងពេលឈប់ជក់បារី

៩/ ថែរក្សាស្បែកដែលមានសុខភាពល្អ

• ជាប្រភពដ៏ល្អនៃវីតាមីន E ជាហេតុវាអាចជួយរក្សាស្បែកដែលមានសុខភាពល្អ និងរក្សាស្បែករបស់អ្នកដែលរលោងស្រាប់

• លើសពីនេះទៅទៀតវាអាចជួយចៀសវាងការរលាកស្បែកដូចជាការកើតមុន ឬបញ្ហាស្បែកផ្សេងទៀត

• ហេតុដូច្នេះហើយបានផ្លែចេកល័ក្តនេះវាល្អក្នុងការធ្វើឲ្យអ្នកមើលទៅក្មេងជាងមុន និងកាត់បន្ថយស្នាមជ្រួញទៀតផង

១០/ ជួយឲ្យសក់រឹងមាំ

• ការចរិភោគចេកល័ក្តអាចរក្សាសក់ដែលមានសុខភាពល្អស្រាប់

• វាអាចជួយអោយសក់លូតលាស់បាន

• ជួយឲ្យសក់រឹងមាំ និងភ្លឺរលោង

• នោះហើយជាមូលហេតុដែលផលិតផលគ្រឿងសំអាងខ្លះផលិតសាប៊ូកក់សក់ពីផ្លែចេក ពីព្រោះវាជាប្រភពដ៏ល្អនៃវីតាមីន និងសារធាតុរ៉ែដែលមានអត្ថប្រយោជន៍ដល់សក់។ 

ទន្ទឹមនឹងអត្ថប្រយោជន៍ខាងលើទាំងនេះ ចេកល័ក្តក៏ផ្តល់ផលប៉ះពាល់មួយចំនួនផងដែរ៖

• វាមិនល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមនោះទេព្រោះវាផ្ទុកជាតិស្ករច្រើនពេក។ ដូច្នេះអ្នកជម្ងឺទឹកនោមផ្អែមគួរតែចៀសវាងបរិភោគចេកល័ក្ត។

• វាអាចបង្កើតរោគសញ្ញាដែលមានប្រតិកម្មអាឡែស៊ីដូចជាក្រហម កន្ទួលរមាស់ ឬចង់ក្អួត។ ហេតុនេះចៀសវាងការបរិភោគផ្លែចេកល័ក្តប្រសិនបើអ្នកដឹងខ្លួនឯងថាអ្នកធ្លាប់មានប្រតិកម្មអាឡែស៊ី។

• កាលណាអ្នកបរិភោគចេកច្រើនពេកវាអាចធ្វើឱ្យស្បែកមានសភាពទៅជាពណ៌លឿងបន្តិចបន្តួច ពីព្រោះវាសំបូរដោយជាតិបេតាការូទីន៕

រូបភាពនៃផ្លែចេកល័ក្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]