ភ្នំពេញ៖ តារាសម្តែងស្រីជើងចាស់អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក យុត្ថារ៉ា ឆានី ដែលជាអតីតស្វាមី បានចែកផ្លូវគ្នារស់នៅរៀងៗខ្លួន ក្រោយមិនអាចបន្តជីវិតគ្រួសាររួមគ្នាតទៅទៀតបាន។

ប៉ុន្តែទោះបីជាមិនអាចរួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ក៏អ្នកនាង ចន ច័ន្ទលក្ខិណា និងអតីតស្វាមីលោក យុត្ថារ៉ា ឆានី នៅតែស្រលាញ់រាប់អានគ្នា ចាត់ទុកដូចជាបងប្អូនបង្កើត។

ដោយបច្ចុប្បន្ននេះលោក យុត្ថារ៉ា ឆានី ក៏បានបែកទៅមានភរិយាថ្មីម្នាក់ទៀត និងមានកូនជាមួយគ្នាថែមទៀតផង ហើយអ្នកនាង ចន ច័ន្ទលក្ខិណា ក៏នៅតែរាប់អានគ្នា។

ជាក់ស្តែងពេលបានឃើញ ជូលី ជាកូនស្រីច្បង របស់ អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក យុត្ថារ៉ា ឆានី កាន់កូនរបស់អតីតស្វាមីជាមួយប្រពន្ធក្រោយ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ស្រាប់តែបានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនលើហ្វេសប៊ុកថា៖ 

«ស្លាប់ចិត្តត្រឹមហ្នឹងតែម្តង ឈាមរត់រកឈាម មើលមុខនាងតូចទៅញញឹមឡើង Cute អ្នកណាស្អប់កើត»

ទស្សនារូបភាពខាងក្រោម៖ 

សាររបស់ អ្នកនាង ចន ច័ន្ទលក្ខិណា នៅលើហ្វេសប៊ុក
លោក យុត្ថារ៉ា ឆានី និងប្រពន្ធកូនក្រោយ
លោក យុត្ថារ៉ា ឆានី និងប្រពន្ធកូនក្រោយ
លោក យុត្ថារ៉ា ឆានី និងអ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា