ចិន៖ កាលពី ៣ខែមុន មានហេតុការណ៍មួយបានកើតឡើងនៅក្នុងហាងលក់ស៊ុបមួយកន្លែង នាទីក្រុងសៀងហៃ ដោយមានក្មេងប្រុសម្នាក់បានរត់លេងនៅកែងម្ខាងនៃហាងនោះ រួចក៏ជ្រុលទៅបុកអ្នករត់តុដែលកំពុងលើកឆ្នាំងទឹកស៊ុប នៅកែងម្ខាងទៀត រហូតធ្វើឲ្យទឹកស៊ុបក្តៅៗ ស្រោចរលាកដើមទ្រូងរបស់គេតែម្តង។ 

បន្ទាប់មក កុមាររងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលការរលាកកម្រិតទី៣។

ក្មេងប្រុសម្នាក់ត្រូវទឹកស៊ុបក្តៅៗ ស្រោចរលាកដើមទ្រូង

ជាក់ស្តែង អ្នកបម្រើនៅក្នុងភោជនីយដ្ឋានទាំងអស់ តម្រូវឲ្យស្រែកថា “ទឹកក្តៅ! ទឹកក្តៅ! សូមប្រយ័ត្ន” នៅពេលដែលពួកគេដើរដល់ផ្លូវកែង ប៉ុន្តែក្មេងប្រុសនោះបានអះអាងថា គេមិនបានលឺអ្នករត់តុនោះ ស្រែកពាក្យទាំងនេះនោះទេ ហើយម្តាយរបស់កុមាររងគ្រោះក៏បានសន្មត់ថា នេះគឺជាកំហុសរបស់ខាងភោជនីយដ្ឋានតែមួយគត់។

ដំបូងអ្នកម្តាយរូបនេះបានទាមទារសំណង ២៧ ០០០ដុល្លារអាមេរិក ប៉ុន្តែឥឡូវនេះគាត់បែរជាទាមទារដល់ទៅ ៤៣ ៨០០ដុល្លារអាមេរិក ដោយសារតែរឿងនេះ បានធ្វើឲ្យគាត់ខាតបង់ពេលវេលាធ្វើការ និងត្រូវបាត់បង់ប្រាក់ខែជាច្រើន។

កុមាររងគ្រោះនេះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលការរលាកកម្រិតទី៣

ស្របជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គមភាគច្រើនបាននិយាយថា គ្រួសារមួយនេះមិនគួរទទួលបានប្រាក់សំណងទាំងនោះទេ ហើយពួកគេបែរជាដាក់កំហុសទៅលើឪពុកម្តាយដែលធ្វេសប្រហែលទុកឲ្យកូនរត់លេងគ្មានសណ្តាប់ធ្នាប់ទៅវិញ៕

សម្រាប់ប្រិយមិត្តវិញ គិតយ៉ាងណាដែរចំពោះហេតុការណ៍មួយនេះ? សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]