អង់គ្លេស៖ អ្នកចាត់ការលោក Jose Mourinho បានចោទប្រកាន់ទៅលើកីឡាកររបស់ក្រុម Manchester ថាខ្វះការអប់រំក្នុងខ្លួន ក៏ដូចជាមិនបង្ហាញនូវការគោរព ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នៅកីឡដ្ឋាន Old Trafford ក្រោយពីពួកគេយកឈ្នះក្រុមគូប្រជែង Manchester United ដោយលទ្ធផល ២-១ កាលពីថៃ្ងអាទិត្យ សប្ដាហ៍មុន។

គ្រូបង្វឹករបស់ Man Utd នេះ បានអះអាងថា ក្រុមដែលដឹកនាំដោយលោក Pep Guardiola គឺបានបង្ហាញនូវកាយវិការអបអរសាទរហួសហេតុ ដោយខ្វះការគោរពទៅលើក្រុមម្ចាស់ផ្ទះ ក្រោយជ័យជម្នះរបស់ពួកគេកាលពីសបា្ដហ៍មុន ដែលធើ្វឲ្យគម្លាតរវាង Man City ទៅលើ Man Utd កាន់តែឆ្ងាយ ពោលគឺរហូតដល់ទៅ ១១ពិន្ទុ។  

ក្រុមកីឡាកររបស់ Man City

Mourinho បានលើកឡើងថា ក្រុមរបស់លោកនឹងមិនអបអរដូចទៅនឹងអ្វីដែលក្រុម Man City បានធើ្វឡើយ។ ជាក់ស្ដែង ដូចដែលការប្រកួត Man Utd យកឈ្នះនៅទឹកដី Arsenal ក៏ក្រុមរបស់លោក មិនអបអរខ្លាំងដូច Man City ដែរ។

Mourinho បានលើកឡើងថា៖ «ខ្វះការគោរព ខ្វះការអប់រំ គ្មានអ្វីលើសពីហ្នឹងទៀតទេ។ អ្វីដែលពួកយើងធើ្វទៅលើ Arsenal ក្រោយចប់ការប្រកួត គឺជារបៀបដែលអ្នកឈ្នះគួរធ្វើ»

គួរបញ្ជាក់ដែរថា ក្រោយពីបញ្ចប់ការប្រកួតដែល Man City យកឈ្នះ Man Utd ២-១ គឺមានហេតុការណ៍មួយ បានកើតឡើងក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ រវាងក្រុមទាំង២ ពោលគឺ កីឡាករក្រុមទាំង២ បានផ្ទុះជាអំពើហិង្សា ខណៈដែលពេលនេះ FA ក៏បានចាប់ផ្ដើមស៊ើបអង្កេត អំពីករណីនេះផងដែរ៕  

កីឡាករ Man Utd អបអរកាលឈ្នះ Arsenal
កីឡាករ Man Utd អបអរកាលឈ្នះ Arsenal
ក្រុមកីឡាកររបស់ Man City
ក្រុមកីឡាកររបស់ Man City អបអរក្រោយឈ្នះទៅលើ Man Utd កាលពីសប្ដាហ៍មុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]