យើងដឹងរួចមកហើយថា សព្វថ្ងៃនេះរបបចំណីអាហារ និងការរស់នៅមិនល្អ ជាពិសេសគឺបញ្ហាជាតិគីមីតែម្តង អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ថែមទាំងអាចបណ្តាលឱ្យកើតមានជំងឺផ្សេងៗផងដែរ។ 

នៅពេលដែលអ្នកទទួលទានចំណីអាហារដែលសម្បូរទៅដោយជាតិកខ្វក់ និងជាតិគីមី ច្រើនពេកទៅ យូរៗទៅ វានឹងអាចបណ្តាលឱ្យរាងកាយរបស់អ្នកកាន់តែផ្ទុកនូវជាតិពុលកាន់តែច្រើនឡើងៗ បើទោះបីជារាងកាយមានប្រព័ន្ធបញ្ចេញជាតិពុលដោយស្វ័យប្រវត្តិ តាមរយៈញើស  និងទឹកនោមក៏ដោយ ​តែបើជាតិពុលច្រើនពេករាងកាយរបស់អ្នកក៏មិនអាចទ្រាំទ្រដែរ។ 

នៅពេលដែលជាតិពុលកើនកាន់តែច្រើនឡើងអាចបង្កឱ្យមានផលវិបាកច្រើននៅពេលអនាគត ប្រសិនជាអ្នកមិនធ្វើការបណ្តេញជាតិពុលទាំងនោះចេញឱ្យអស់ពីរាងកាយនោះទេ។

អ្នកប្រាកដជាឆ្ងល់ហើយថា តើធ្វើយ៉ាងណាដើម្បីឱ្យដឹងថា រាងកាយកំពុងតែពោរពេញដោយជាតិពុល? និងពេលណាជាពេលដែលសាកសមក្នុងការបណ្តេញជាតិពុល?

ខាងក្រោមនេះជារោគសញ្ញាធំៗចម្បង ដែលរាងកាយរបស់អ្នកទាំងមូលកំពុងតែផ្ទុកទៅដោយជាតិពុល និងត្រូវការបណ្តេញជាតិពុលភ្លាមៗ៖

នៅពេលដែលជាតិពុលកើនកាន់តែច្រើនឡើងអាចបង្កឱ្យមានផលវិបាកច្រើននៅពេលអនាគត

# មានបញ្ហាក្នុងការគេង

នៅពេលដែលរាងកាយទាំងមូលរបស់អ្នកពោរពេញដោយជាតិពុល វាអាចបង្កឱ្យមានផលប៉ះពាល់ដល់កម្រិតមេឡាតូនីន ហើយធ្វើឱ្យអ្នកមានគេងមិនលក់ ឬគេងមិនបានស្កប់ស្កល់ជាដើមតែម្តង។

នៅពេលដែលរាងកាយទាំងមូលរបស់អ្នកពោរពេញដោយជាតិពុល វាអាចបង្កឱ្យមានផលប៉ះពាល់ដល់កម្រិត Melatonin ហើយធ្វើឱ្យអ្នកមានគេងមិនលក់ ឬគេងមិនបានស្កប់ស្កល់

# ឡើងខ្លាញ់ក្បាលពោះ

ជាតិពុលនៅក្នុងខ្លួនច្រើន អាចធ្វើឱ្យរំខានក្នុងការដំណើរការរំលាយជាតិស្ករ និងខ្លាញ់កូឡេស្តឺរ៉លនៅក្នុងឈាម ហើយទាំងនេះហើយដែលធ្វើឱ្យជាតិខ្លាញ់ និងជាតិស្ករនៅសល់កកកុញត្រង់បរិវេណក្បាលពោះរបស់អ្នក។

ជាតិពុលនៅក្នុងខ្លួនច្រើន អាចធ្វើឱ្យរំខានក្នុងការដំណើរការរំលាយជាតិស្ករ និងខ្លាញ់កូឡេស្តឺរ៉លនៅក្នុងឈាម ហើយទាំងនេះហើយដែលធ្វើឱ្យជាតិខ្លាញ់ និងជាតិស្ករនៅសល់កកកុញត្រង់បរិវេណក្បាលពោះ

# ខ្លួនឡើងកម្តៅ

អាការដែលរាងកាយរបស់អ្នកឧស្សាហ៍ឡើងកម្តៅ ឬគេហៅថាក្តៅក្នុង និងមានបញ្ហាបែកញើសផងនោះ អាចបណ្តាលមកពីរាងកាយរបស់អ្នកពោរពេញទៅដោយជាតិពុលផងដែរ។

អាការដែលរាងកាយរបស់អ្នកឧស្សាហ៍ឡើងកម្តៅ ឬគេហៅថាក្តៅក្នុង និងមានបញ្ហាបែកញើសផងនោះ អាចបណ្តាលមកពីរាងកាយរបស់អ្នកពោរពេញទៅដោយជាតិពុល

# បញ្ហាស្ទះរន្ធច្រមុះ

ប្រសិនជារាងកាយរបស់អ្នកមានជាតិពុលច្រើន វាក៏អាចបណ្តាលឱ្យមានបញ្ហាកកស្ទះនៅក្នុងរន្ធច្រមុះ ដែលពេលខ្លះធ្វើឱ្យអ្នកតឹងច្រមុះ ពិបាកដកដង្ហើម និងអាចមានបញ្ហាផ្តាសាយ ក្អកជាញឹកញាប់ជាដើម។

ប្រសិនជារាងកាយរបស់អ្នកមានជាតិពុលច្រើន វាក៏អាចបណ្តាលឱ្យមានបញ្ហាកកស្ទះនៅក្នុងរន្ធច្រមុះ ដែលពេលខ្លះធ្វើឱ្យអ្នកតឹងច្រមុះ ពិបាកដកដង្ហើម និងអាចមានបញ្ហាផ្តាសាយ ក្អកជាញឹកញាប់

# បញ្ហាទឹកប្រមាត់

នៅពេលដែលរាងកាយរបស់អ្នកសម្បូរទៅដោយជាតិពុលនោះ វាអាចធ្វើឱ្យទឹកប្រមាត់របស់អ្នកឡើងកកកុញ និងមានសភាពខាប់ ដែលអាចធ្វើឱ្យរាំងស្ទះថង់ទឹកប្រមាត់ ជាពិសេសអាចប្រឈមមុខនឹងហានិភ័យនៃការកើតក្រួសក្នុងប្រមាត់ផងដែរ។       

នៅពេលដែលរាងកាយរបស់អ្នកសម្បូរទៅដោយជាតិពុលនោះ វាអាចធ្វើឱ្យទឹកប្រមាត់របស់អ្នកឡើងកកកុញ និងមានសភាពខាប់

# បញ្ហាស្បែក

ជាតិពុល និងកាកសំណល់ក្នុងរាងកាយច្រើន អាចធ្វើឱ្យផ្ទៃមុខរបស់អ្នកឡើងមុនមិនបាត់ មានបញ្ហារមាស់ ឬកន្ទួលស្បែក និងអាលែក្ស៊ីជាដើម។

ជាតិពុល និងកាកសំណល់ក្នុងរាងកាយច្រើន អាចធ្វើឱ្យផ្ទៃមុខរបស់អ្នកឡើងមុនមិនបាត់ មានបញ្ហារមាស់ ឬកន្ទួលស្បែក និងអាលែក្ស៊ី

# អណ្តាតឡើងពណ៌ស ឬលឿង

អណ្តាតដែលមានសុខភាពល្អតែងតែមានពណ៌ផ្កាឈូកដិត ឬមានពណ៌ក្រហមស្រាល។ ប៉ុន្តែប្រសិនជាអ្នកសង្កេតឃើញថា ពណ៌អណ្តាតរបស់អ្នកចាប់ផ្តើមប្តូរទៅជាពណ៌ ស ឬលឿងនោះ វាជាសញ្ញាបញ្ជាក់ប្រាប់ថា រាងកាយរបស់អ្នកពោរពេញទៅដោយជាតិពុលហើយ ដែលត្រូវតែធ្វើការបណ្តេញកាកសំណល់មិនល្អចោលឱ្យបានឆាប់បំផុត។

ពណ៌អណ្តាតរបស់អ្នកចាប់ផ្តើមប្តូរទៅជាពណ៌ ស ឬលឿងនោះ វាជាសញ្ញាបញ្ជាក់ប្រាប់ថា រាងកាយរបស់អ្នកពោរពេញទៅដោយជាតិពុលហើយ

# ឈឺក្បាល

ជាតិពុលនៅក្នុងខ្លួន អាចធ្វើឱ្យអ្នកឧស្សាហ៍មានអាការឈឺក្បាលជាប្រចាំ ដែលជាហេតុធ្វើឱ្យមានជំងឺឈឺក្បាលរ៉ាំរ៉ៃផងដែរ។

ជាតិពុលនៅក្នុងខ្លួន អាចធ្វើឱ្យអ្នកឧស្សាហ៍មានអាការឈឺក្បាលជាប្រចាំ ដែលជាហេតុធ្វើឱ្យមានជំងឺឈឺក្បាលរ៉ាំរ៉ៃផងដែរ

ខាងក្រោមនេះជាវិធីដោះស្រាយបញ្ហា ដើម្បីបន្សាប និងបណ្តេញជាតីពុលចេញពីរាងកាយ៖

- ចាប់ផ្តើមធ្វើការហាត់ប្រាណជាទៀងទាត់ជាប្រចាំ ដើម្បីបញ្ចេញជាតិពុលតាមរយៈរន្ធញើស

- ឧស្សាហ៍ទៅកន្លែងសូណាដើម្បីបញ្ចេញជាតិពុល (Sauna)

- ធ្វើការម៉ាស្សារបៀបបញ្ចេញជាតិពុល (Lymphatic massage) ដោយការម៉ាស្សា

- ធ្វើការម៉ាស្សាស្ងួត( Dry Skin Massage)

- ជាពិសេសគឺការធ្វើគ្រឿងភេសជ្ជៈកិន ឬក្រឡុក និងរបបចំណីអាហារសម្រាប់ទទួលទាន ដែលមានគុណប្រយោជន៍ពិសេសចម្បង សម្រាប់បណ្តេញជាតិពុលចេញពីរាងកាយ៕  

វិធីដោះស្រាយបញ្ហា ដើម្បីបន្សាប និងបណ្តេញជាតីពុលចេញពីរាងកាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]