ភ្នំពេញ៖ កញ្ញា អ៊ុន អាលីហ្សា មិនត្រឹមតែជាតារាសម្តែងស្រី ដែលមានប្រជាប្រិយភាពនោះទេ តែនាងក៏ជាមន្ត្រីប៉ូលិសម្នាក់ ដែលបានប្រលងជាប់ កាលពីជាងមួយឆ្នាំមុនទៀតផង។

ទោះបីជាសព្វថ្ងៃនេះ នាងមិនមានភាពមមាញឹកក្នុងសិល្បៈ ដូចកាលពីមុនក្តី ប៉ុន្តែនាងនៅតែជាចំណាប់អារម្មណ៍របស់ទស្សនិកជនមួយចំនួន ដែលតែងតែគាំទ្រ លើការសម្តែងរបស់នាងជានិច្ច។

ដោយឡែក កាលពីថ្មីៗនេះ គឺជាថ្ងៃខួបកំណើតរបស់នាង ហើយអ្វីដែលពិសេសនោះ នាងថែមទាំងទទួលបាន កាដូពិសេស និងនំខួបកំណើតពី គូស្នេហ៍របស់នាងថែមទៀងផង។

ប៉ុន្តែចំពោះអ្វី ដែលធ្វើឲ្យមហាជន ងឿងឆ្ងល់នោះ គឺនាងហាក់កំពុងតែព្យាយាម លាក់មុខគូស្នេហ៍ខ្លាំងមែនទែន ។ ហើយបើទោះជា ពួកគេបង្ហោះរូបជាមួយគ្នា ក៏នាងយក Sticker មកបាំងលើមុខ បុរសម្នាក់នោះផងដែរ។

យ៉ាងណាមិញ ទាំងនេះគឺជាការងឿងឆ្ងល់របស់ មហាជនតែប៉ុណ្ណោះ។ ចំពោះមូលហេតុលម្អិត ដែលនាងមិនព្រមបង្ហាញមុខគូស្នេហ៍នោះ ខ្មែរឡូត នឹងបញ្ជាក់បន្ថែមនៅពេលក្រោយទៀត៕  

ខួបកំណើត អ៊ុន អាលីហ្សា
អ៊ុន អាលីហ្សា
អ៊ុន អាលីហ្សា
រូបដែល អ៊ុន អាលីហ្សា ព្យាយាមលាក់មុខគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន អាលីហ្សា