ភ្នំពេញ៖ តារាចម្រៀង និងជាពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ប្រជាប្រិយភាពរបស់នាង ហាក់កើនឡើងជាលំដាប់ ហើយមិនត្រឹមតែប៉ុណ្ណោះ គ្រប់កម្មវិធីដែលមាន វត្តមានរបស់នាង គឺតែងតែមានទស្សនិកជនចូលចិត្ត តាមដានជានិច្ច។

ទន្ទឹមនឹងនេះផងដែរ កញ្ញា សុភ័ក្រ កុសុម៉ា ក៏ត្រូវបានទូរទស្សន៍ជាច្រើន ប៉ុស្តិ៍ផ្សេងៗគ្នា ទាក់ទងនាង ដើម្បីធ្វើជាពិធីការិនី ក្នុងកម្មវិធីរបស់ពួកគេផងដែរ។

ដោយឡែក នាពេលថ្មីៗនេះ រាសីរបស់តារារូបនេះ ហាក់កើនឡើងខ្លាំងជាងមុនមែនទែន ព្រោះពេលនេះ នាងមិនត្រឹមតែជាតារាចម្រៀង និងពិធីការិនីនោះទេ ប៉ុន្តែនាងបានបន្ថែមអាជីពថ្មីមួយទៀត ដោយរូបនាងបានក្លាយជា មេក្រុមវង់តន្ត្រីមួយ សម្រាប់ជួលច្រៀងក្នុង ពិធីមង្គលការថែមទៀតផង។

ជាពិសេសនោះ ក្រុមតន្ត្រីរបស់នាង បានទទួលពាក្យសរសើរជាច្រើន ពីសំណាក់មហាជនមួយចំនួន ដែលធ្លាប់ទាក់ទងជួលក្រុមនាង ឲ្យទៅច្រៀងក្នុងពិធីមង្គលការរបស់ពូកគេ៕ 

កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា និងក្រុមការងារ
កញ្ញា សុភ័ក្រ កុសុម៉ា និងក្រុមការងារ
កញ្ញា សុភ័ក្រ កុសុម៉ា និងក្រុមការងារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា