បរទេស៖ ក្នុងពេលបច្ចុប្បន្ន កុំព្យូទ័រមានសារៈសំខាន់យ៉ាងខ្លាំងទាំងក្នុងវិស័យអប់រំ និងកន្លែងការងារ ដូច្នេះហើយបានជាក្រុមហ៊ុនជាច្រើន កំពុងតែព្យាយាមបង្កើតនូវកុំព្យូទ័រថ្មីៗដែលមានសមត្ថភាពខ្ពស់ដើម្បីវាយលុកទីផ្សារ។

ដូចគ្នាដែរ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសថាខ្លួននឹងដាក់លក់ iMac Pro ដែលជាកុំព្យូទ័រលើទុកស៊េរីថ្មីរបស់ខ្លួន ចាប់ពីថ្ងៃទី១៤ ស្អែកនេះតទៅផងដែរ។ កុំព្យូទ័រ iMac Pro មានកម្លាំងខ្លាំងក្លា សមស្របណាស់ជាមួយនឹងការងារដែលទាក់ទងនឹងរលកសម្លែង រូបភាពនិងវីដេអូ ហើយកុំព្យូទ័រលើតុប្រភេទនេះ ក៏ត្រូវបានបំពាក់ដោយបន្ទះឈីប Intel Xeon អេក្រង់ទំហំ ២៧អ៊ីញ និងកាតក្រាហ្វិក AMD ជំនាន់ថ្មីទៀតផង។

គួរបញ្ជាក់ផងដែរថា iMac Pro មានតម្លៃគោលប្រហែលជាង ៥ ០០០ដុល្លារ ប៉ុន្តែតម្លៃនេះអាចនឹងកើនឡើង ប្រសិនបើអ្នកចង់តម្លើងសមត្ថភាពរបស់វាឲ្យរឹតតែពិសេសនោះ។ អ្នកប្រើប្រាស់អាចតម្លើង ទំហំ RAM ដល់ទៅ 128GB ទំហំអង្គចងចាំដល់ទៅ 1TB និងបន្ទះឈីប Intel Xeon 18-core ទៀតផង៕  

កុំព្យូទ័រ iMac Pro
កុំព្យូទ័រ iMac Pro
កុំព្យូទ័រ iMac Pro
កុំព្យូទ័រ iMac Pro
កុំព្យូទ័រ iMac Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]