រាជធានី​ភ្នំពេញ ៖ សំឡេង​នៃ​ការ​រិះគន់​បាន​ស្រោច​លើ​តារា​កំប្លែង​ដែល​វិ​វ​ឌ្ឍ​ក្លាយជា​តារាចម្រៀង​គឺ​នាយ​ចឺម ក្រោយ​ពី​បាន​បង្ហាញ​ជំហរ​ឈរ​តំណែង​កំពូល​តារាចម្រៀង​ជំនួស​លោក​ខេមរៈ សិរីមន្ត ត្រឹមតែ​រយៈពេល​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​ខាង​មុខ ។

តារាចម្រៀង​នាយ​ចឺម ត្រូវ​គេ​មើលឃើញ​ថា មាន​សន្ទុះ​ខ្លាំង​ក្នុង​អាជីព​ចម្រៀង​របស់​លោក​ត្រឹម​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​លោក​ខេមរៈ សិរីមន្ត ចាក​ចេញពី​សាន់​ដេ​ទៅ​ផលិតកម្ម​ហង្ស​មាស ។

សំឡេង​នៃ​ការ​រិះគន់​បាន​ស្រោច​លើ​តារា​កំប្លែង​ដែល​វិ​វ​ឌ្ឍ​ក្លាយជា​តារាចម្រៀង​គឺ​នាយ​ចឺម

ជាមួយ​ទឹកដម​សំឡេង និង​បទ​ចម្រៀង​ចាក់​ដោត​ចំ​បេះដូង​យុវវ័យ​ផង​នោះ​បាន​ធ្វើ​ឲ្យ​តារា​ចម្រៀង​វ័យក្មេង​នាយ​ចឺម​មាន​សន្ទុះ​ខ្លាំង​ក្នុង​ទីផ្សារ​ចម្រៀង ។ សន្ទុះ​នៃ​ការ​គាំទ្រ​នេះ​​ហើយ ទើប​នាយ​ចឹ​ម បាន​សម្រេច​ដើរ​ចេញពី​ក្រុម​កំប្លែង​នាយ​ពែ​ក​មី ងាក​ទៅ​ចាប់​អាជីព​ចម្រៀង​ឲ្យ​ពេញដៃ និង​លេចលឺ​ថា នាយ អាច​នឹង​ឈរ​ជំនួស​តំណែង​តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត ត្រឹមតែ​រយៈពេល​១ ឬ​២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ។

ការ​លេចលឺ​ពី​ការ​ប្រកាស​ជំហរ​របស់​នាយ​ចឺម បែប​នេះ​ហើយ ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន រិះគន់​នាយ ដោយ​ចាត់​ទុក​ថា​«​ជា​អំនួត​របស់​កូន​ក្មេង​ម្នាក់​» ។

ជុំវិញ​ការ​រិះគន់​នោះ​នាយ​ចឺម បាន​ចេញ​មុខ​បដិសេធ​ចោល​ទាំងស្រុង​អ្វី​ដែល​បាន​លើក​ឡើង​នោះ

មហាជន​មួយ​ចំនួន​បាន​លើក​ឡើង​ថា ទើបតែ​ចាប់​អាជីព​ចម្រៀង​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ តែ​មាន​សម្តី​អួតអាង​ចង់វាយ​បំពាក់​តារាចម្រៀង​ជើង​ចាស់​ដែល​បាន​ប្រឡូក​ក្នុង​អាជីព​នេះ​ជា​ច្រើន​ឆ្នាំ និង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន​ពេញ​ផ្ទៃ​ប្រទេស ។ ជាង​នេះ​ទៅ​ទៀត​ក៏​មាន​ទស្សនិកជន​មួយ​ចំនួន​ទៀត​ក៏​បាន​រិះគន់ ចំ​ៗ​លើ​នាយ​ចឺម​ថា ជាតា​រា​ម្នាក់​ដែល​ភ្លេច​កំ​ណើ​រ​ដើម ក្នុង​ពេល​ដែល​ខ្លួន​ចាប់កំណើត​ក្នុង​វិស័យ​សិល្បៈ​កំប្លែង​នោះ តែ​បែរជា​លើកតម្កើង​ខ្លួន​ខ្លាំង​ពេល​ក្លាយជា​តារាចម្រៀង​ដែល​មានឈ្មោះ​បោះ​សំឡេង​បាន​បន្តិច។

តារាចម្រៀង​នាយ​ចឺម ត្រូវ​គេ​មើលឃើញ​ថា មាន​សន្ទុះ​ខ្លាំង​ក្នុង​អាជីព​ចម្រៀង​របស់​លោក​ត្រឹម​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ

ជុំវិញ​ការ​រិះគន់​នោះ​នាយ​ចឺម បាន​ចេញ​មុខ​បដិសេធ​ចោល​ទាំងស្រុង​អ្វី​ដែល​បាន​លើក​ឡើង​នោះ ហើយ​នាយ​ចាត់​ទុក​ការ​យល់​ឃើញ​របស់​ទស្សនិកជន​នេះ​គឺជា​ការ​ភាន់​ច្រឡំ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក នាយ​ចឺម បាន​បញ្ជាក់​ថា «​ចាប់តាំងពី​ខ្ញុំ​បាន​ងាក​មក​ចាប់​អាជីព​ចម្រៀង​នេះ ខ្ញុំ​មិន​ដែល​បាន​និយាយ​ពី​ការ​ចង់​ឈរ​តំណែង​ពី​រៀមច្បង ចាស់​ៗ​នោះ​ដែរ ។ 

ខ្ញុំ​មិន​ដែល​មានចិត្ត​ចង់​ប្រកួតប្រជែង ឬ​ប្រឡងប្រណាំង​តារា​ដែល​ជា​សិស្ស​ច្បង​របស់ខ្ញុំ​ឡើយ

ខ្ញុំ​មិន​ដែល​មានចិត្ត​ចង់​ប្រកួតប្រជែង ឬ​ប្រឡងប្រណាំង​តារា​ដែល​ជា​សិស្ស​ច្បង​របស់ខ្ញុំ​ឡើយ ព្រោះ​សម្រាប់​ខ្ញុំ​ដែល​ជាតា​រា​វ័យក្មេង​មួយ​រូប​បើ​សមត្ថភាព និង​ភាព​ល្បីល្បាញ​បាន​ប៉ុនណា គឺ​យក​ប៉ុ​ណ្នឹ​ង ហើយ​ក៏​គ្មាន​បំណង​ចង់​ឈរ​តំណែង​តារាចម្រៀង​ដែល​ធ្លាប់​ជា​Idol របស់ខ្ញុំ​ដែរ​» ។ នាយ​ចឺម បាន​ស្នើ​សុំ​ឲ្យ​ទស្សនិកជន​កុំ​ភាន់ច្រឡំ​ចំពោះ​រឿង ខណៈ​ពេល​ដែល​នាយ​ត្រឹមតែ​ជា​តារាចម្រៀង​ក្មេងខ្ចី​មួយ​រូប​ប៉ុណ្ណោះ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម